ដើម្បីមើលជំងឺឪពុក សង់ សេដ្ឋ ប្រកាសលក់ផ្ទះល្វែងផ្ទាល់ខ្លួន តែលក់មិនដាច់

//s9.kh1.co/35/351c3536a7c0bff7e9d695ed667b494da60e1a98.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនដែលដឹងសោះ តាមពិតលោក សង់ សេដ្ឋ កូនប្រុសបង្កើតលោកតា​សង់ស៊ីស ធ្លាប់បានដាក់លក់ផ្ទះពីរល្វែង រហូត៣ឆ្នាំ តែនៅលក់មិនដាច់។

ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាដឹងអំពីរឿងរ៉ាវរបស់តារាកំប្លែងជើងចាស់ លោកតា សង់ស៊ី ដោយតារារូបនេះបានផ្អាកការងារសិល្បៈ មិនបានចេញមុខសម្ដែងលេងកំប្លែងដូចមុនទៀត ព្រោះតែវ័យកាន់តែច្រើន និងគ្មានកម្លាំងផងដែរ។ ម្យ៉ាងវិញទៀត ច្រើនឆ្នាំមកនេះ គេដឹងទៀតថា លោកតាមានជម្ងឺប្រចាំកាយ មានភាពស្គមស្គាំង ខណៈជីវភាពក៏ខ្វះខាតយ៉ាងគួរឲ្យអាណិតផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបីលោកតា សង់ស៊ី ធ្លាក់ខ្លួនឈឺមានជីវភាពខ្វះមុខខ្វះក្រោយក៏ពិតមែន តែគេឃើញមានសប្បុរសជនជាច្រើន បានចំណាយថវិកាផ្ទាល់ខ្លួនជួយតារាជើងចាស់រូបនេះជាបន្តបន្ទាប់យ៉ាងគួរឲ្យសរសើរតែម្ដង។ ក្នុងនោះដែរ គេក៏ឃើញ កូនៗតារារូបនេះ ជួយជ្រំជ្រែងម្នាក់បន្តិចៗតាមលទ្ធភាពដែលអាចជួយដល់ឪពុកខ្លួនផងដែរ។

ជាក់ស្ដែង មុននេះបន្តិចកូនប្រុសបង្កើតលោកតា សង់ស៊ី ដែលមានឈ្មោះ សង់ សេដ្ឋ ជាតារាសម្ដែង និងតារាកំប្លែង បានសរសេរសារខ្លីមួយ និយាយពីរឿងលក់ផ្ទះពីរល្វែងមិនដាច់ ខណៈចង់យកលុយដែលបានមកពីលក់ផ្ទះទៅមើលជំងឺឱពុក។ លើសពីនេះទៅទៀត លោក សង់ សេដ្ឋ បានបន្ថែមថា៖

គេមានគ្រូបង្ហាញផ្លូវទើបគេជោគជ័យ ឯងលក់ផ្ទះ៣ឆ្នាំយកលុយសងបំណុលជំនួសឪពុកសោះលក់មិនដាច់មកពីមិនមានគ្រូបង្ហាញផ្លូវហើយ ផ្ទះពីរល្វែងលក់៕

សម្ដីលោក សង់ សេដ្ឋ

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក សង់ សេដ្ឋ
  លោក សង់ សេដ្ឋ
  លោក សង់ សេដ្ឋ
  លោក សង់ សេដ្ឋ
  លោក សង់ សេដ្ឋ និងលោកតា​ សង់ស៊ីស
  លោក សង់ សេដ្ឋ និងលោកតា​ សង់ស៊ីស
លោក សង់ សេដ្ឋ និងលោកតា​ សង់ស៊ីស
លោក សង់ សេដ្ឋ និងលោកតា​ សង់ស៊ីស
ការបង្ហោះលោក សង់ សេដ្ឋ 
ការបង្ហោះលោក សង់ សេដ្ឋ 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T