ស្រីអូន សុំមហាជន ចង់ជួយនាងខ្ញុង ចែកជា២ មួយចំណែកទៅ នាងខ្ញុង មួយចំណែកទៅ...

//s9.kh1.co/6a/6a7610630d3564347a2dc71cc9a06a06f04b0377.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកជំទាវ ស្រីអូន សុំឲ្យមហាជនដែលស័្មគ្រចិត្ត ចង់ជួយ តារាកំប្លែង នាងខ្ញុង ចែកជា២ មួយចំណែកទៅ នាងខ្ញុង មួយចំណែកទៅ...

រាជធានីភ្នំពេញ ៖ ផ្អើលអស់បណ្តាញសង្គម កាលពីម្សិលមិញនេះ ក្រោយពេល តារាកំប្លែង នាងខ្ញុង ទម្លាយការពិត ថាខ្លួន ជំពាក់គេជុំទិស សរុបជាង ៦០ម៉ឺនដុល្លារ រហូតធ្វើឲ្យ ការប្រាក់ក្នុងមួយខែៗ កើនដល់៤ម៉ឺនដុល្លារ ប្រកាសខ្លួនក្ស័យធន ទាល់ច្រក អស់សមត្ថភាពដោះបំណុល តទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនោះ លោកជំទាវ ស្រីអូន ម្ចាស់ក្រុមហ៊ុន ផលិតផលសម្រស់ធម្មជាតិ ក៏បាន បញ្ជាក់ថា រូបនាងធ្លាប់ ជួយតារាកំប្លែងរូបនេះ ២លើករួចមកហើយ តែរូបនាង នៅមិនកែខ្លួនសរុបជិត២០ម៉ឺនដុល្លារ ជាមួយគ្នានេះ លោកជំទាវ ក៏បានចេញមុខLive នឹងតារាកំប្លែងស្រីរូបនេះ សន្យាឈប់ធ្វើឲ្យ លោកជំទាវខកចិត្តតទៅទៀត។

ជាងនេះទៅទៀត គ្រាន់តែLiveមិនដល់១ម៉ោងផង នាងខ្ញុង ត្រូវបាន ម្ចាស់បំណុលលើកលែង ការប្រាក់ឲ្យ ៣ ទៅ៤ នាក់ ស្របពេលនោះ ក៏នៅមានមនុស្សមួយចំនួនប្រើបណ្តាញសង្គម ហាក់ផ្ទុះការរិះគន់ ដោយសារតែ ការជួយនេះ មិនមែនដើម្បីប្រយោជន៍សង្គម ដោយនេះជា ប្រយោជន៍បុគ្គលយ៉ាងច្បាស់។

យ៉ាងណាក្តី ក្រោយមានការរិះគន់ច្រើនពេកនោះ លោកជំទាវ ស្រីអូន បានអំពាវនាវ ដល់បងប្អូនដែល ចង់ជួយ នាងខ្ញុង គួរតែបែកចែកប្រាក់ជា២ចំណែក មួយចំណែកទៅតារាកំប្លែងរូបនេះ និងមួយចំណែកទៀត បរិច្ឆាគទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផាទាំំងពីរសាខា ដែលកំពុងរងចាំជំនួយ ក្នុងការព្យាបាលកុមាររាប់ពាន់នាក់។

គួរបញ្ជាក់ផងដែរថា លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា ៖

រូបភាព
រូបភាព
   លោកជំទាវ ស្រីអូន
   លោកជំទាវ ស្រីអូន
   លោកជំទាវ ស្រីអូន និងនាងខ្ញុង 
   លោកជំទាវ ស្រីអូន និងនាងខ្ញុង 
រូបភាព
រូបភាព
ខ្ញុង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T