រៀបការហើយភ្លាម វីរៈនិច ទៅព្រលែងសាច់ ផ្អែមល្ហែមតែពីរនាក់ស្វាមី នៅមាត់សមុទ្រ

//s9.kh1.co/5f/5fff94a72d80225d483c9eda0bc385c4ab3a117c.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ធ្វើឲ្យហ្វេនច្រណែនទៀតហើយ រៀបការហើយភ្លាម វីរៈ​និច និង ស្វាមីទៅផ្អែមល្ហែមនៅមាត់សមុទ្រភ្លាម។

ព្រះសីហនុ៖ បន្ទាប់ពី តារាចម្រៀស្រី អ្នកនាង វីរៈ​និច បានរៀបការជាមួយស្វាមីដ៏សង្ហារ យ៉ាងអធិកអធមក្រោមវត្តមាន តារាល្បីៗជាច្រើនរួចមក រូបនាង បានធ្វើឲ្យហ្វេនៗតាមដានពីជីវិតគូនាងគ្រប់គ្នាតែម្ដង ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ទស្សនិកជនជាច្រើន បានចង់ដឹងថា គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ នឹងដឹកដៃគ្នាទៅកសាងអនុស្សាវរីយ៍នៅទីណាវិញ។ មិនយូរប៉ុន្មាន នាពេលថ្មីៗនេះដែរ វីរៈ​និច​ និងស្វាមី កំពុងតែលំហែអារម្មណ៍បន្ទាប់ពីរៀបការហើយបានប៉ុន្មានថ្ងៃ ក្នុងខេត្តព្រះសីហនុ យ៉ាងផ្អែមល្ហែម។  

ជាមួយគ្នានេះដែរ វីរៈ​និច បានស្លៀកសម្លៀកបំពាក់ឈុតយ៉ាងស៊ិចស៊ីបញ្ចេញសាច់សខ្ចី អមដោយកាយវិការកៀកកើយស្និទ្ធស្នាលជាមួយនឹង ស្វាមី អមនឹងបរិយាកាសលើឆ្នេរសមុទ្រស្រស់ថ្លា មើលទៅពិតជារ៉ូមែនទិកណាស់។ 

យ៉ាងណាមិញ គ្រាន់តែឃើញរូបថតទាំងនោះហើយ បានធ្វើឲ្យអ្នកគាំទ្រមិនតិចទេ មានចិត្តលួចច្រណែនចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្រ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូ ដូចពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

វីរៈ​និច និង ស្វាមី
វីរៈ​និច និង ស្វាមី
វីរៈ​និច
វីរៈ​និច
វីរៈ​និច
វីរៈ​និច
វីរៈ​និច
វីរៈ​និច
វីរៈ​និច
វីរៈ​និច
វីរៈ​និច និង ស្វាមី
វីរៈ​និច និង ស្វាមី
វីរៈ​និច និង ស្វាមី
វីរៈ​និច និង ស្វាមី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T