អឺរ៉ុប៖ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានដាក់រ៉ាដាលើកីឡាករ Luka Jovic របស់ក្រុមអធិរាជស Real Madrid ថាជាអ្នកជំនួសកន្លែងកីឡាករ Alexandre Lacazette ដ៏ល្អម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ Lacazette ត្រូវគេរំពឹងថាបានឈានដល់វេលាចុងក្រោយ នៅទឹកដី Emirates ហើយ ខណៈកិច្ចសន្យានឹងផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២២ ហើយក្រុម Arsenal នឹងត្រូវស្វែងរកកីឡាករមកជំនួសកន្លែងរបស់គាត់។
ជាក់ស្ដែង ខ្សែប្រយុទ្ធ Dominic Calvert-Lewin ត្រូវបានគេគិតថា នឹងស្ថិតនៅលើរ៉ាដារបស់ក្រុមកកាំភ្លើងធំ សម្រាប់ទីផ្សារដោះដូរក្ដៅក្រោយ ប៉ុន្ដែ ពួកគេទំនងពិបាកដណ្ដើមយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ចេញពីកណ្ដាប់ដៃរបស់ក្រុម Everton ណាស់។
ទោះជាយ៉ាងណា យោងតាម Fichajes បានឲ្យដឹងថា លោកគ្រូបង្វឹក Mikel Arteta ក៏បានសម្លឹងឃើញ Jovic ដោយផ្ទាល់ផងដែរ ក្នុងការយកមកជំនួសកន្លែងរបស់ Lacazette ស្របពេលខ្សែប្រយុទ្ធសញ្ជាតិក្រូអាតរូបនោះ ក៏ពុំសូវមានឳកាសបង្ហាញខ្លួននៅ Real Madrid ទេ។
របាយការណ៍បន្ថែមថា Jovic ក៏មានបំណងចាកចេញឲ្យបានឆាប់បំផុត តាមដែលអាចធ្វើបានផងដែរ ដូច្នេះមានន័យថា នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ជាសញ្ញាល្អមួយសម្រាប់ Arsenal៕
ប្រភព៖ sportsmole