ស្នេហា៖ សេចក្តីស្នេហារវាងមនុស្សពីរនាក់ គឺមិនអាចកើតចេញពីការបង្ខំបាននោះទេ តែវាកើតចេញពីក្តីស្រលាញ់ពិតរបស់មនុស្សពីរនាក់ អញ្ចឹងហើយ ប្រសិនបើគេមិនមានចិត្តស្រលាញ់ចំពោះអ្នកហើយនោះ ទោះអ្នកព្យាយាម ទោះអ្នកលះបង់ខ្លាំងប៉ុណ្ណា ដើម្បីតែគេក៏ដោយ ក៏គេនៅតែមិនអាចមានចិត្តស្រលាញ់ ចំពោះអ្នកវិញដែរ ព្រោះតែក្តីស្រលាញ់ក្នុងន័យស្នេហា វាក៏មិនបានកើតចេញ ពីអំពើល្អរបស់មនុស្សម្នាក់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្យ៉ាងវិញទៀត មនុស្សដែលគេអាចនឹងមានចិត្តស្រលាញ់ចំពោះអ្នកវិញ ទោះអ្នកមិនបានធ្វើអ្វី ហើយនៅតែស្ងៀមៗក៏ដោយ ក៏គេស្រលាញ់អ្នក ហើយស្រលាញ់អ្នកខ្លាំងថែមទៀតផង ប៉ុន្តែចំពោះមនុស្សដែលគ្មានចិត្តស្រលាញ់អ្នកវិញនោះ ទោះអ្នកព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យគេយល់ពីចិត្តរបស់អ្នកក៏ដោយ ក៏គេបានត្រឹមតែអាណិត និងមានអារម្មណ៍ល្អចំពោះអ្នក ក្នុងនាមជាមិត្តភក្តិ ឬមិត្តយល់ចិត្តរបស់គេតែប៉ុណ្ណោះ។

ដូច្នេះហើយ ប្រសិនបើគេធ្វើល្អដាក់អ្នក កុំទាន់មានក្តីសង្ឃឹមថាគេ អាចនឹងមានចិត្តស្រលាញ់ចំពោះអ្នកវិញឱ្យសោះ ប្រយ័ត្នកាន់តែធ្លាក់ចូលក្នុងរណ្តៅនៃភាពឈឺចាប់ លើសពីនេះ គេមកល្អជាមួយអ្នក ក៏ព្រោះតែទង្វើល្អរបស់អ្នកដែលមានចំពោះគេដែរ។ ហើយបើគេមានចិត្តស្រលាញ់ចំពោះអ្នកវិញ គេក៏មិនឱ្យអ្នករង់ចាំយូរឡើយ គេនឹងប្រាប់ពីអារម្មណ៍ដែលគេមាន តែបើគេមិនប្រាប់ នោះបានន័យថា គេធ្វើល្អជាមួយអ្នក គ្រាន់តែជាអារម្មណ៍ល្អដែលមានចំពោះមនុស្ស ដែលបានធ្វើល្អចំពោះគេតែប៉ុណ្ណោះ តែវាមិនមែនជាអារម្មណ៍ស្នេហាឡើយ។

ជារួមរួម បើគេគ្មានចិត្តស្រលាញ់ចំពោះអ្នកហើយនោះ មិនថាអ្នកលះបង់ ឬប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង រហូតដល់ស្លាប់ខ្លួន ដើម្បីតែគេក៏ដោយ ក៏អ្វីដែលអ្នកទទួលបាន គឺត្រឹមតែជាក្តីអាណិតតែប៉ុណ្ណោះ ព្រោះក្តីស្រលាញ់ក្នុងន័យស្នេហា មិនអាចបង្ខិតបង្ខំបានឡើយ លើសពីនេះ ការស្រលាញ់វាក៏មិនបានកើតចេញ ដោយសារតែអំពើល្អរបស់មនុស្សម្នាក់បានដែរ៕
ប្រភព៖ medium