ផ្ទះចាស់នៅតែកក់ក្ដៅ! ទោះធ្លាប់ចាកចេញរកផលិតកម្មថ្មី​ តារាចម្រៀងពីរដួងនេះ​ នៅតែ ទៅរកផលិតកម្មចាស់វិញ - Khmerload

ផ្ទះចាស់នៅតែកក់ក្ដៅ! ទោះធ្លាប់ចាកចេញរកផលិតកម្មថ្មី​ តារាចម្រៀងពីរដួងនេះ​ នៅតែ ទៅរកផលិតកម្មចាស់វិញ

https://s9.kh1.co/0f/0f4d280639a5fb855bf7e9a2f79b10fa1e1ad311.jpg
តារា & កម្សាន្ដ
 16-Oct-2021 10am · 2 months ago

បើទោះបីជាតារាពីររូបនេះ មានសន្ទុះនៃការគាំទ្រច្រើនមែន ប៉ុន្តែពួកគេមិនមែននៅតែច្រៀងមួយកន្លែងមិនមានការផ្លាស់ប្ដូរផលិតកម្មនោះដែរ ដោយក្នុងនោះកាលពីប៉ុន្មានឆ្នាំមុន អ្នកទាំងពីរបានធ្វើការចាកចេញចោលផលិតកម្មចាស់ ទៅរកផលិតកម្មថ្មី។

តារាកម្សាន្ត៖ ជឿជាក់ថាហ្វេនៗប្រាកដជាបានជ្រាប អំពីអាជីពចម្រៀងរបស់តារាចម្រៀងជើងចាស់ទាំងពីរនាក់ខាងក្រោមនេះ ព្រោះជាការពិតទៅ អ្នកទាំងពីរបានប្រឡូកក្នុងវិស័យចម្រៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយនាពេលកន្លងមក ពួកគេក៏មានអ្នកគាំទ្រស្ទើរតែទូទាំងប្រទេសផងដែរជាមួយនឹងបទចម្រៀងពីរោះៗរបស់ពួកគេជាច្រើន។

យ៉ាងណាមិញ បើទោះបីជាតារាពីររូបនេះ មានសន្ទុះនៃការគាំទ្រច្រើនមែន ប៉ុន្តែពួកគេមិនមែននៅតែច្រៀងមួយកន្លែងមិនមានការផ្លាស់ប្ដូរផលិតកម្មនោះដែរ ដោយក្នុងនោះកាលពីប៉ុន្មានឆ្នាំមុន តារាចម្រៀងពីររូបនេះ ក៏បានធ្វើការចាកចេញចោលផលិតកម្មចាស់ ទៅរកផលិតកម្មថ្មី រកបទពិសោធន៍ថ្មីៗ។ ប៉ុន្តែរំលងមិនបានប៉ុន្មានឆ្នាំផង  បន្ទាប់ពីពួកគេបានបញ្ចប់កុងត្រា ពួកគេក៏បានវិលត្រលប់ទៅរកទ្រនំចាស់វិញ ហើយសាងភាពល្បីល្បាញដល់សព្វថ្ងៃផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.កែវ វាសនា 

តារាប្រុសរូបនេះ មានឈ្មោះល្បីល្បាញក្នុងផលិតកម្មសាន់ដេ ជាច្រើនឆ្នាំណាស់មកហើយ តែក្នុងអំឡុងឆ្នាំ ២០១៦ លោកក៏បានចូលទៅផលិតកម្មថោន និងចេញបទចម្រៀងជាច្រើន ប៉ុន្តែរំលងមកដល់ឆ្នាំ ២០១៩ លោកក៏បានវិលមកផលិតកម្មសាន់ដេវិញ។

https://s9.kh1.co/__image/w=650,h=867,q=100/b7/b786cf9cc51336664d53f264121751832e55b856.jpg
កែវ វាសនា 
https://s9.kh1.co/__image/w=650,h=650,q=100/37/378968c0ec8d6ce489d1d4b56cac5e45d2bf1168.jpg
កែវ វាសនា 

២.សុគន្ធ និសា

តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ដំបូងឡើយនាងក៏ជាគ្រាប់ពេជ្រមួយគ្រាប់ប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ។ តែនៅឆ្នាំ ២០១២ នាងក៏បានចាកចេញហើយចូលទៅក្នុងផលិតកម្មថោន។ តែក្រោយមកនៅឆ្នាំ ២០១៦ នាងក៏បានវិលមករកទ្រនំចាស់វិញ និងបានសាងភាពល្បីល្បាញរហូតដល់សព្វថ្ងៃ។

https://s9.kh1.co/__image/w=640,h=960,q=100/29/2952c6e917af2f654f424a3d339fecb93e479548.jpg
សុគន្ធ និសា
https://s9.kh1.co/__image/w=650,h=976,q=100/3c/3cfb82688ec3f622e6b75dab48487d25deffbc95.jpg
សុគន្ធ និសា
កែវ វាសនាសុគន្ធ និសា
Chan Sophon
S.P

អត្ថបទទាក់ទង