យល់ដឹង៖ ការឃើញមនុស្សម្នាក់ ដែលធ្វើឲ្យបេះដូងអ្នកវង្វេងវង្វាន់ គឺប្រហែលជាអារម្មណ៍មួយ ដែលគួរឲ្យស្រឡាញ់បំផុតនៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែតើអ្នកអាចយកឈ្នះលើមនុស្សពិសេសនោះ ដោយរបៀបណា?
ខាងក្រោមនេះនឹងបង្ហាញអំពី វិធីដែលអ្នកអាចយកឈ្នះចិត្តតារានិករនីមួយៗ បានយ៉ាងងាយស្រួល ៖
♈️ Aries (Mar 21 – Apr 19)
ចំពោះតារានិករនេះ អ្នកត្រូវមានការប្តេជ្ញាចិត្ត ជាមួយនឹងការតេរទូរស័ព្ទ ការផ្ញើសារ ឬការសន្ទនាអំពីអ្វីគ្រប់យ៉ាងជាមួយពួកគេ និងអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់ Aries ។
បើអ្នកចង់យកឈ្នះចិត្តគេ ត្រូវមានមហិច្ឆតា ឬសុបិនណាមួយដែលត្រូវនឹងពួកគេ។
♉️ Taurus (Apr 20 – May 20)
Taurean ចូលចិត្តសុពលភាព និងការយកចិត្តទុកដាក់។ ពួកគេនឹងត្រូវបានទាក់ទាញដោយនរណាម្នាក់ ដោយការកោតសរសើរចំពោះអ្វី ដែលសំខាន់ចំពោះពួកគេ អ្នកដែលត្រូវស្តាប់យោបល់របស់ពួកគេ ហើយគោរពពួកគេ។
ហើយបើមាននរណាម្នាក់ ដែលនឹងផ្គាប់ចិត្តពួកគេ តាមអ្វីដែលពួកគេចង់បាន នោះនឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាចង់បានអ្នកនោះ។
♊️ Gemini (May 21 – Jun 20)
ពួកគេខុសពីមនុស្សភាគច្រើន ដូច្នេះអ្នកត្រូវបង្ហាញពួកគេថា អ្នកយល់ពីអារម្មណ៍ដែលប្រែប្រួលរបស់ពួកគេ ឬយ៉ាងហោចណាស់ ក៏កំពុងតែព្យាយាមយល់ដែរ។
នៅពេលអ្នកទាំងពីរដើរលេង សូមឲ្យពួកគេជ្រើសរើស អ្វីមួយដែលពួកគេពេញចិត្ត ហើយបង្ហាញអ្នកពីកន្លែង ដែលធ្វើឲ្យពួកគេរំភើប។ ហើយពួកគេនឹងចាប់អារម្មណ៍អ្នក ប្រសិនបើអ្នកទទួលយកភាពចម្លែករបស់ពួកគេបាន។

♋️ Cancer (Jun 21 – Jul 22)
ប្រសិនបើអ្នកចង់យកឈ្នះបេះដូងរបស់ពួកគេ អ្វីដែលអ្នកត្រូវធ្វើគឺ មានភាពយកចិត្តទុកដាក់ និងមើលថែពួកគេឲ្យបានល្អ។ ដូចគ្នានេះផងដែរ ត្រូវដឹងអំពីការពិត ដែលថាអ្នកគួរតែផ្តល់កន្លែងទំនេរដល់ពួកគេ ព្រោះពួកគេចូលចិត្តធ្វើអ្វីតាមវិធីផ្ទាល់ខ្លួន សូម្បីតែរឿងតូចតាច ដូចជាការសម្អាតផ្ទះ ឬការងារប្រចាំថ្ងៃក៏ដោយ ពួកគេគ្រាន់តែចង់បានសេរីភាពខ្លះ។
♌️ Leo (Jul 23 – Aug 22)
ពួកគេចូលចិត្តមនុស្សដែលស្លៀកពាក់ស្អាត ហើយមើលទៅល្អ អ្នកមិនចាំបាច់ជាមនុស្សដែលស្អាតបំផុត នៅលើពិភពលោកទេ ប៉ុន្តែត្រូវធ្វើដូចជា ខ្លួនអ្នក។
ទោះយ៉ាងណា កុំច្រលំពួកគេមើលទៅដូចជាក្រអឺតក្រទម ប៉ុន្តែនោះគ្រាន់តែជាទំនុកចិត្តរបស់ពួកគេប៉ុណ្ណោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវនឹងបុគ្គលិកលក្ខណៈរបស់ពួកគេ នោះគឺគ្រប់គ្រាន់ហើយ។
♍️ Virgo (Aug 23 – Sep 22)
ពួកគេចូលចិត្តមនុស្ស ដែលមានភាពស៊ីជម្រៅ និងចង់ខាងសិក្សា។ ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលចូលចិត្តអានសៀវភៅ ហើយមានការនិយាយស្តីល្អ វានឹងធ្វើឲ្យអ្នកមើលទៅជាមនុស្សដែលពួកគេចង់បាន ហើយអាចនឹងទទួលជោគជ័យ ក្នុងការយកឈ្នះចិត្តរបស់ពួកគេ។

♎️ Libra (Sep 23 – Oct 22)
អ្នកត្រូវចាត់ទុក Libra ដូចពួកគេជាពិភពលោករបស់អ្នក ហើយដឹងថា ពួកគេនឹងបង្ហាញការចាប់អារម្មណ៍មកលើអ្នក។ ពួកគេចង់បាននរណាម្នាក់ ដែលគួរឲ្យស្រឡាញ់ជាមួយពួកគេ ហើយបង្ហាញពួកគេនូវអ្វី ដែលពួកគេចាប់អារម្មណ៍។ វាអាចនាំពួកគេ ទៅមើលខ្សែភាពយន្ត ទៅអានសៀវភៅ ឬអានកំណាព្យ។
♏️ Scorpio (Oct 23 – Nov 21)
បើអ្នកចង់យកឈ្នះចិត្តគេ អ្នកត្រូវតែឆ្លុះបញ្ចាំងពីពួកគេ។ Scorpios នឹងត្រូវបានទាក់ទាញ ទៅលើអ្នកដែលមានបុគ្គលិកលក្ខណៈដូចពួកគេ។ ពួកគេត្រូវបានទាក់ទាញ ដោយនរណាម្នាក់ដែលមានមន្តស្នេហ៍ និងឆ្លាតផងដែរ។
♐️ Sagittarius (Nov 22 – Dec 21)
ពួកគេចង់និយាយអំពី ការធ្វើដំណើរ និងទៅកន្លែងដែលមិនធម្មតា។ ប្រសិនបើអ្នកចង់ឈ្នះបេះដូងរបស់ Sagittarius សូមព្យាយាមបង្ហាញ ចំណាប់អារម្មណ៍របស់អ្នក ក្នុងការធ្វើដំណើរកម្សាន្ត និងវិស្សមកាល។
ធ្វើអ្វីមួយដែលខុសពីធម្មតា ហើយអ្នកនឹងទាក់ទាញគេបាន។

♑️ Capricorn (Dec 22 – Jan 19)
ផ្តល់ឲ្យ Capricorn នូវការយកចិត្តទុកដាក់របស់អ្នក ចំពោះអ្វីក៏ដោយ ដែលពួកគេចង់និយាយ ហើយអ្នកនឹងឈ្នះបេះដូងរបស់ពួកគេ បានយ៉ាងងាយ។
បង្ហាញថាអ្នកមានភាពជឿជាក់លើខ្លួនឯង ប៉ុន្តែអ្នកមិនចាំបាច់អូសអ្នកដទៃចុះក្រោម ដើម្បីមើលទៅល្អខ្លួនឯងនោះទេ ពេលនោះ ពួកគេនឹងចាប់អារម្មណ៍អ្នកហើយ។
♒️ Aquarius (Jan 20 – Feb 18)
អ្នកនឹងទាក់ទាញដល់ពួកគេ ប្រសិនបើអ្នកធ្វើឲ្យពួកគេមានអារម្មណ៍ចង់បាន និងយកចិត្តទុកដាក់។
ពួកគេចូលចិត្តអ្នកដែលមានភាពច្នៃប្រឌិត និងពេញចិត្តចំពោះសិល្បៈក្នុងទម្រង់ណាក៏ដោយ។ ប្រសិនបើអ្នកចង់ឈ្នះពួកគេ តោះមកផ្តោតលើក្តីសុបិន្តរបស់អ្នក ហើយងប់ងល់នឹងអ្វីដែលអ្នកចង់ធ្វើ។
♓️ Pisces (Feb 19 – Mar 20)
ពួកគេជាមនុស្សដែលចាប់អារម្មណ៍ ទៅលើអ្នកដែលមានទំនោរ អារម្មណ៍មនោសញ្ចេតនា ដូច្នេះនៅពេលដែលអ្នកដឹងថា ពួកគេតូចចិត្ត សូមផ្តល់ស្មាឲ្យគេសម្រាប់យំ ហើយបើគេមានអារម្មណ៍មិនល្អ ត្រូវដឹងថា ពេលណាគួរទុកឲ្យពួកគេនៅម្នាក់ឯង នោះពួកគេនឹងចាប់អារម្មណ៍អ្នកហើយ។
ប្រភព: themindsjournal