ទ័ពត្រីរាប់ម៉ឺនក្បាលនៅអាមេរិក ហែលម្ដុំគ្នាយ៉ាងចម្លែក (មានវីដេអូ)

//s9.kh1.co/69/692bf299dacdb3dcba591c3aca87fa861792df51.jpg
សង្គម

 ១៥-តុលា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកចុចចូលទស្សនាវីដេអូ រហូតដល់ទៅ៥.៣លានដងឯណោះនៅលើបណ្ដាញយូធូប

អាមេរិក៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវទិដ្ឋភាពត្រីប្រភេទពូជ Menhaden រាប់ម៉ឺនក្បាលហែលម្ដុំគ្នា។ វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយកាមេរ៉ាដ្រូននៅឆ្នេរ Long Island ក្នុងទីក្រុងញូវយ៉ក ប្រទេសអាមេរិក ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះមូលហេតុដែលពួកវាហែលម្ដុំគ្នាបែបនេះ គឺជាការធ្វើចំណាកស្រុកទៅកាន់តំបន់ទឹកក្ដៅនៅភាគខាងត្បូងអាត្លង់ទិកនាអំឡុងពេលរដូវស្លឹកឈើជ្រុះ និងរដូវរងានៅអាមេរិកខាងជើង ហើយត្រលប់ទៅភាគខាងជើងវិញ នៅនិទាឃរដូវនិងរដូវក្ដៅ។

ជុំវិញខ្សែវីដេអូនៃការហែលម្ដុំគ្នានេះដែរ មានអ្នកចុចចូលទស្សនារហូតដល់ទៅ៥.៣លានដងឯណោះនៅលើបណ្ដាញយូធូប៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T