ស្រលាញ់ខ្លាំងប៉ុណ្ណា បើខំប្រឹងតែម្ខាង គ្មានថ្ងៃទៅមុខរួចជាមួយគ្នាឡើយ

//s9.kh1.co/d9/d96561988eb881ca49a97462ff9f83b06db410f8.jpg
នារី

 ១៥-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

សេចក្តីស្នេហា ដែលកើតចេញពីការខំប្រឹងតែម្ខាង ទោះប្រឹងយ៉ាងណាក៏ដោយ ក៏គ្មានថ្ងៃដែលអាចទៅមុខរួចជាមួយគ្នាដែរ ព្រោះបើបន្តគឺមានតែធ្វើឱ្យមនុស្សដែលខំប្រឹងតែម្ខាក់ឯង ទទួលរងការឈឺចាប់តែប៉ុណ្ណោះ។

ស្នេហា៖ សេចក្តីស្នេហាមួយ ដែលកើតចេញពីការខំប្រឹងតែម្ខាង ទោះខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ស្នេហាមួយនោះមិនអាចដើរទៅមុខ ជាមួយគ្នាបានដែរ ព្រោះថាស្នេហាដែលមានភាពរឹងមាំ វាកើតចេញពីការខិតខំប្រឹងរបស់មនុស្សពីរនាក់ ដែលទ្រាំតស៊ូ និងឆ្លងកាត់ការលំបាកជាមួយគ្នា មិនមែនជាស្នេហា ដែលមានការខំប្រឹងតែម្ខាង ហើយម្ខាងទៀត មិនខ្វាយខ្វល់នោះទេ ហើយបើស្នេហាមួយ មានតែការខំប្រឹងតែម្ខាង វាក៏លែងជាស្នេហាទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

វាជាការពិត សេចក្តីស្នេហាដែលមានការខំប្រឹងប្រឹងតែម្ខាង ទោះម្ខាងទៀតប្រឹងដល់ស្លាប់ក៏ដោយ ក៏គ្មានន័យអ្វីទៀតដែរ លើសពីនេះ បើម្ខាងទៀតមិនខ្វាយខ្វល់ នឹងមិនប្រឹងប្រែងក្នុងការថែរក្សាចំណងស្នេហា ជាមួយនឹងម្ខាងទៀតផងនោះ ថាតើអាចទៅមុខជាមួយគ្នាបានយ៉ាងម៉េចទៅ? ម្យ៉ាងវិញទៀត ស្នេហាក៏មិនអាចបង្ខំបានឡើយ បើគេអស់ចិត្តស្រលាញ់ហើយ យើងក៏មិនអាចទៅបង្ខំឱ្យគេមកមានចិត្តស្រលាញ់យើងម្តងទៀតបានដែរ ហើយរឹតតែមិនអាចបង្ខំឱ្យគេ មកប្រឹងប្រែងចំពោះស្នេហា ដែលគេអស់ចិត្តស្រលាញ់។

រូបតំណាង
រូបតំណាង

ហេតុនេះហើយ បើដឹងថាស្នេហារបស់អ្នក មានការខំប្រឹងតែអ្នកម្នាក់ឯងហើយនោះ អ្នកគួរតែរៀនចេះពិចារណាម្តងទៀតត្រង់ចំណុចនេះ ថាគួរផ្សះផ្សាគ្នា ឬបញ្ចប់ត្រឹមហ្នឹង ប៉ុន្តែបើបន្តរស់នៅក្នុងទំនាក់ទំនងស្នេហា ដែលអ្នកប្រឹងតែម្នាក់ឯង វាបានត្រឹមតែធ្វើឱ្យអ្នកខាតពេលវេលា និងទទួលរងតែការឈឺចាប់ តែប៉ុណ្ណោះ។

រូបតំណាង
រូបតំណាង

ជារួមមក សេចក្តីស្នេហាដែលអាចមានភាពរឹងមាំបាន វាតម្រូវឱ្យមនុស្សពីរនាក់ ចេះតស៊ូនិងប្រឹងប្រែងជាមួយគ្នា ក្នុងការថែរក្សាចំណងស្នេហា ក៏ប៉ុន្តែបើសេចក្តីស្នេហានោះ មានការខំប្រឹងតែម្ខាង ទោះប្រឹងដល់ស្លាប់ទៀត ក៏គ្មានថ្ងៃអាចដើរទៅមុខជាមួយគ្នាបានដែរ​ គឺវាមានតែការឈឺចាប់ សម្រាប់មនុស្សដែលខំប្រឹងតែម្នាក់ឯង តែប៉ុណ្ណោះ អញ្ចឹងហើយ បើដឹងថាស្នេហាមានការខំប្រឹងតែម្ខាងហើយនោះ គួរណាតែឆាប់បញ្ចប់ ទើបវាសូវមិនឈឺចាប់ខ្លាំង៕

ប្រភព health

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T