សូមប្រយ័ត្ន! ខេត្តព្រះសីហនុពេលនេះ មានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងមានភ្លៀងធ្លាក់ច្រើន - Khmerload

សូមប្រយ័ត្ន! ខេត្តព្រះសីហនុពេលនេះ មានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងមានភ្លៀងធ្លាក់ច្រើន

https://s9.kh1.co/3f/3f8508911dcd4278605d8ecbae11470ab50c3035.jpg
សង្គម
 12-Oct-2021 8pm · 2 months ago

អាកាសធាតុនៅខេត្តព្រះសីហនុ នឹងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងមានភ្លៀងធ្លាក់ច្រើន ដល់ម្ចាស់ និងបុគ្គលិកទូកដឹកភ្ញៀវទេសចរណ៍។

ព្រះសីហនុ៖ ខណៈពេលនេះ អាកាសធាតុនៅខេត្តព្រះសីហនុ នឹងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងមានភ្លៀងធ្លាក់ច្រើន ដល់ម្ចាស់ និងបុគ្គលិកទូកដឹកភ្ញៀវទេសចរណ៍។

ដោយឡែក នៅថ្ងៃអង្គារ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តបតាមបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុមានខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់ច្រើនដល់ម្ចាស់ និងបុគ្គលិកទូកដឹកភ្ញៀវទេសចរណ៍តាមផែដើមទី និងកន្លែងលក់សំបុត្រទូកអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដឹកភ្ញៀវចេញចូលតាមបណ្តាកោះ ហើយត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើទូកដឹកភ្ញៀវចរណ៍ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុ​នេះ សូមបងប្អូនទាំងអស់គ្នាដែលនៅនាយសមុទ្រ មេត្តាប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុក្នុងពេលនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=435,q=100/ed/ed1274d48888bd3d8b088d47e0e46a6bc051638c.jpg
អាជ្ញាធរចុះផ្សព្វផ្សាយដំណឹងពីអាកាសធាតុដល់ប្រជាពលរដ្ឋ
https://s9.kh1.co/__image/w=650,h=435,q=100/05/0563fa9e6210b4849dc7e1b1a17616c9ae808ce8.jpg
អាជ្ញាធរចុះផ្សព្វផ្សាយដំណឹងពីអាកាសធាតុដល់ប្រជាពលរដ្ឋ
https://s9.kh1.co/__image/w=650,h=435,q=100/32/32ecea94225d5cb4fdbd217499b27934a5e9af85.jpg
អាជ្ញាធរចុះផ្សព្វផ្សាយដំណឹងពីអាកាសធាតុដល់ប្រជាពលរដ្ឋ
Ly Rothpanha
P.H

អត្ថបទទាក់ទង