ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីសម្លេងផ្អែមមុតកញ្ញា មាស សុខសោភា បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់។ ពិតណាស់ បើទោះបីតារារូបនេះ ប្រឡូកក្នុងវិស័យចម្រផងអស់ជាច្រើនឆ្នាំ តែនាងនៅតែមានប្រជាប្រិយភាពខ្លាំងដដែល។ លើសពីនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការងារច្រើនជាងមុន ស្ទើរគ្មានពេលទំនេរតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គេដឹងទៀតថាកញ្ញា មាស សុខសោភា មិនត្រឹមតែជាតារាស្រីល្បីប្រចាំប្រទេសប៉ុណ្ណោះទេ តែនាងថែមទាំងជាតារាមួយរូបដែលមានអត្តចរិតល្អ មានភាពរួសរាយទៀតផង។ ម្យ៉ាងវិញទៀត នាងក៏ជាសិល្បការិនីមួយរូបដែលមិនចេះតបតទៅកាន់អ្នករិះគន់ និងមិនដែលបង្ហាញទង្វើមិនល្អនៅលើបណ្ដាញសង្គមផងដែរ។
ជាក់ស្ដែង ថ្មីៗនេះកញ្ញា មាស សុខសោភា បានធ្វើការឡាយនិយាយពីចំណុចខ្សោយរបស់ខ្លួនឯង ខណៈដែលនាងចេះតែច្រៀង និងប្រើសម្លេងតែមុខ។ ក្នុងនោះដែរនាងក៏បានបន្ថែមនៅក្នុងវីដេអូនោះ ផ្ញើរទៅកាន់អ្នកដែលនិយមធ្វើចរិតតួឯកយ៉ាងដូច្នេះថា៖
គ្មានអ្វីដែលឋិតថេរនោះទេលើលោកនេះ កុំប្រកាន់ចរិតតួឯក អ្នកទាំងអស់គ្នាបានអ្វីមួយមក វាមិនឋិតថេរទេ អ៊ីចឹងសូមកុំមើលងាយគេ ថ្ងៃនេះគេមិនល្បី ថ្ងៃក្រោយគេអាចនឹងល្បី ហើយថ្ងៃនេះគេក្រ ថ្ងៃក្រោយគេអាចនឹងមាន ដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាចេះឲ្យតម្លៃ និងគោរពអ្នកនៅជុំវិញខ្លួន កុំរិះគន់គេពេក ចូរមើលខ្លួនឯង តើចេះអ្វីខ្លះ? ដូច្នេះទង្វើទាំងនេះមិនមែនជាសីលធម៌របស់ខ្មែរយើងទេ។
ប្រភពវីដេអូ៖ many1629
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖






