សោកស្តាយ! ព្រឹទ្ធបុរសរង និងជាសាស្ត្រាចា្យនៃសាកលវិទ្យាភូមិន្ទ ទទួលមរណភាព ដោយសារ កូវីដ១៩

//s9.kh1.co/6f/6f4e4fb5a16bb426ec27c28dcfe3d3467cda6c90.jpg
សង្គម

 ០៩-តុលា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

សោកស្តាយ! សាស្ត្រាចា្យនៃសាកលវិទ្យាភូមិន្ទ ទទួលមរណភាព ដោយសារកូវីដ១៩

រាជធានីភ្នំពេញ៖ គួរឱ្យសោកស្តាយជាពន់ពេក ដែលលោកគ្រូ ថៅ សុគន្ធា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យជីវវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណៈភាពកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ នេះ បើតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស៊ុនហេង​ ខន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៍មាន បានឱ្យដឹងថា លោកគ្រូ ថៅ សុគន្ធា បានទទួលមរណភាពដោយសារតែជំងឺកូវីដ១៩។

ប្រភពដដែលបានបន្តថា ដំណឹងនេះចាត់ទុកជាការគោរព ជម្រាបជូន លោក គ្រូ អ្នកគ្រូសិស្សច្បង មិត្តរួមជំនាន់ និងសិស្សប្អូនទាំងអស់មេត្តាចូលរួមសទ្ធាតាមទឹកចិត្តរៀងរាងខ្លួន។

ជាមួយគ្នានោះ ក៏មានស្គាល់ មិត្តជិតឆ្ងាយជាមួយលោកគ្រូ ចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់ធនធានមួយដ៏ប្រពៃ សម្រាប់សាកលវិទ្យាល័យ ក៏ដូចជា ប្រទេសជាតិផងដែរ៕

លោកគ្រូ ថៅ សុគន្ធា
លោកគ្រូ ថៅ សុគន្ធា
លោកគ្រូ ថៅ សុគន្ធា
លោកគ្រូ ថៅ សុគន្ធា
សំណេររបស់ម្ចាស់គណនី ស៊ុនហេង ខន
សំណេររបស់ម្ចាស់គណនី ស៊ុនហេង ខន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T