ចានអ៊ីតាលីសតវត្សរ៍ទី១៦ដ៏កម្រមួយ លក់បានក្នុងតម្លៃរាប់លានដុល្លារ ពិតជាមិនធម្មតា

//s9.kh1.co/8a/8a796eed64dbc1b7eb7e9594c09bb04cd377f862.jpg
សង្គម

 ០៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការដេញថ្លៃបានហូរចូលពីអ្នកទិញតាមទូរសព្ទនិងតាមអ៊ីមែល ព្រោះព្រឹត្តិការណ៍នេះត្រូវបានគេផ្សាយតាមអ៊ីនធឺណេត។

បរទេស៖ ចានដ៏កម្រមួយនៅសតវត្សរ៍ទី១៦ មានរូបគំនូរពិពណ៌នាអំពីរឿងនិទានមួយ ហើយត្រូវបានគេរកឃើញ លាក់ទុកនៅក្នុងថតតុ និងត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃជាង១.៧លានដុល្លារ ពោលគឺ១០ដងនៃការប៉ាន់ស្មានតម្លៃដើមរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចានដែលមានមុខកាត់២៧សង់ទីម៉ែត្រនេះ ត្រូវបានគេជឿថា បង្កើតឡើងដោយលោក Nicola da Urbino នៅឆ្នាំប្រហែល១៥២០-២៣។ ចានប្រភេទ maiolica ដើមឡើយត្រូវបានគេរំពឹងទុកថា នឹងទទួលបានតម្លៃចន្លោះពី១០៩,០០០ដុល្លារ និង១៦៣,០០០ដុល្លារ ប៉ុន្តែចុងក្រោយបានលក់ថ្លៃបំផុតក្នុងតម្លៃ១,៧២១,០០០ដុល្លារ ក្នុងអំឡុងពេលដេញថ្លៃតាមអ៊ីនធឺណេត កាលពីថ្ងៃពុធ។

ចានដែលលក់បានតម្លៃកប់ពពក (Credit: Alex Robson/Lyon & Turnbull)
ចានដែលលក់បានតម្លៃកប់ពពក (Credit: Alex Robson/Lyon & Turnbull)

ការដេញថ្លៃបានហូរចូលពីអ្នកទិញតាមទូរសព្ទនិងតាមអ៊ីមែល ព្រោះព្រឹត្តិការណ៍នេះត្រូវបានគេផ្សាយតាមអ៊ីនធឺណេត។ អ្នកឈ្នះការដេញថ្លៃនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះឡើយ។

វត្ថុបុរាណនេះគឺជាវត្ថុមួយនៅក្នុងចំណោមរបស់របរជាង៤០០មុខ ដែលបានចុះបញ្ជីជាផ្នែកមួយរបស់ភូមិគ្រឹះ Lowood House ដែលជាផ្ទះជនបទដ៏ធំមួយ មានទីតាំងក្នុងព្រំប្រទល់ប្រទេសស្កុតឡែន។ រូបភាព គ្រឿងសង្ហារឹម សៀវភៅ គ្រឿងប្រាក់ និងស្នាដៃសិល្បៈទាំងអស់ត្រូវបានបង្ហាញ នៅក្នុងព្រឹត្តិការណ៍ដែលដំណើរការដោយអ្នកដាក់ដេញថ្លៃអង់គ្លេស Lyon & Turnbull៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T