អាជ្ញាធរសម្រេចបិទ បរិវេណទឹកទំនប់អន្លង់ជ្រៃ ក្រោយអ្នក​ទៅលេងមិនអនុវត្តវិធានសុខាភិបាល

//s9.kh1.co/1b/1b89576b0d677638c6fe3575195c1728c8cc53cf.jpg
សង្គម

 ០៨-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល អាជ្ញាធរសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ

ត្បូងឃ្មុំ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ រូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមឃើញមានមនុស្សយ៉ាងច្រើនកុះករនោះ គឺស្ថិតនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ហើយស្ថានភាពនោះ គឺនៅថ្ងៃទី០៥ ខែតុលា​។ នៅថ្ងៃនេះ ក៏មានភ្ញៀវទេសចរបន្ដទៅលេងកម្សាន្ដនៅតំបន់នោះ យ៉ាងច្រើនកុះករដូចកាលពីម្សិលមិញដែរ។

ដោយឃើញស្ថានភាពបែបនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល ក៏បានចែកនូវម៉ាស់ អាល់កុល ព្រមទាំងផ្សព្វផ្សាយពីវិធានសុខាភិបាលជាបន្ដបន្ទាប់ ប៉ុន្ដែភ្ញៀវទេសចរទាំងអស់នោះ មិនព្រមសហការនោះឡើយ។

ឯកឧត្តមបន្ថែមថា ដោយប្រជាពលរដ្ឋមិនព្រមសហការបែបនេះ ​ អាជ្ញាធរបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងទឹកនៅទំនប់បង្ហៀរនោះបន្ដទៀត ដើម្បីកាត់បន្ថយចំនួននៃការប្រមូលផ្ដុំនោះ ដែលអាចកើតមានហានិភ័យបានគ្រប់ពេលវេលា ពិសេសការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

https://s9.kh1.co/__image/w=650,h=488,q=100/24/2421687b200f73a82af3ea4086cc774fed788dcf.jpg
https://s9.kh1.co/__image/w=650,h=322,q=100/2e/2eadd8bd917eb1741188c435dc3ee4ad63ef73ac.png

ប្រភព៖ បាត់ដំបង ប៉ុស្តិ៍

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T