ភ្លេចៗខ្លួន កូនស្រី អេនជី ១១ឆ្នាំបាត់ មុខមាត់វិញស្អាតខ្លាំង - Khmerload

ភ្លេចៗខ្លួន កូនស្រី អេនជី ១១ឆ្នាំបាត់ មុខមាត់វិញស្អាតខ្លាំង

https://s9.kh1.co/53/53bfc6fa63ec16fab5ebd8cc0359fe54f5f1c888.jpg
តារា & កម្សាន្ដ
 04-Oct-2021 2pm · 2 months ago

ភ្លេចៗខ្លួន កូនស្រី អតីតពិធីការិនីស្ថានីយអាស៊ីអាគ្នេយ៍ អ្នកនាង អេនជី ១១ឆ្នាំបាត់ មុខមាត់វិញ ស្រស់ស្អាត គួរឲ្យស្រលាញ់ណាស់

សហរដ្ឋអាមេរិក ៖ បើទោះបី ឃ្លាតឆ្ងាយពី រង្វង់សិល្បៈអស់ច្រើនឆ្នាំក្តី តែអតីតពិធីការិនី អ្នកនាង លី ច័ន្ទដាលីស ហៅ អេន ជី រូបនេះ នៅតែទទួលការចាប់អារម្មណ៍ពីបងប្អូនខ្មែរនៅឡើយ ដោយនៅក្នុងនោះ គេឃើញ សិល្បករ សិល្បការិនីជាច្រើន នៅតែរក្សាទំនាក់ទំនងល្អជាមួយរូបនាង។

ទន្ទឹមនឹងនេះ អតីតតារាស្រីរូបនេះ ត្រូវមហាជនសម្គាល់យ៉ាងច្បាស់ថា ទទួលការជោគជ័យទាំងក្នុងគ្រួសារ និងមុខជំនួញ ដោយផលិតផលរបស់រូបនាង ពិតជាទទួលការគាំទ្រយ៉ាងខ្លាំង ខណៈ ស្វាមីក៏ចេះថ្នាក់ថ្នម​និងមានកូនៗគួរឲ្យស្រលាញ់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ភ្លេចខ្លួនមិនទាន់បានប៉ុន្មានផង កូនស្រីច្បងអតីតតារាស្រីរូបនេះ ចូលអាយុ១១ឆ្នាំបាត់ រីឯសម្រស់អ្នកម៉ាក់វិញ នៅតែក្រមុំនៅឡើយ ឈរជិតគ្នាស្ទើរច្រលំបងប្អូន បើក្រឡេកទៅមើលសម្រស់កូនស្រីវិញ នៅវ័យក្មេងខ្ចីដូច្នេះមែន តែចំហាយភាពស្រស់ស្អាតមកជាមួយ ពីធម្មជាតិតែម្តង ជាមួយនឹងទឹកមុខស្រស់បស់ រាងរូវស្តង់ដាល្អថែមទៀត ពេលធំឡើងជឿជាក់ថា ស្រស់ស្អាតដូចអ្នកម៉ាក់ជាក់ជាមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

https://s9.kh1.co/__image/w=650,h=488,q=100/5c/5c51601c96c7e876dfaf02b8917c8e9919b457e0.png
រូបភាព
https://s9.kh1.co/__image/w=650,h=650,q=100/c2/c29ca3a561d53eff2bb2062ff08754702b165b90.png
រូបភាព
https://s9.kh1.co/__image/w=650,h=867,q=100/b3/b31db958d3d8f7cfef5dfceb57c15644bd6ef6d5.png
រូបភាព
https://s9.kh1.co/__image/w=558,h=960,q=100/10/1031efc94777777403a32c3fedf64616ae51938a.png
រូបភាព
https://s9.kh1.co/__image/w=650,h=867,q=100/4b/4bb81a42349949de1af651f79b6f92b887992c02.png
រូបភាព
https://s9.kh1.co/__image/w=650,h=488,q=100/c1/c1730bb663675eff1cc2e0f86dd7e18bd0cfcab5.png
រូបភាព
https://s9.kh1.co/__image/w=650,h=650,q=100/fe/fe432d68480ed5412d52cbd22e6bba86f1fcfecb.png
រូបភាព
https://s9.kh1.co/__image/w=650,h=867,q=100/d4/d4595f3af8ff3330a57ad1cd2fbf718c3ec347e0.png
រូបភាព
អេន ជី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង