បន្ទាប់ពីបេសកកម្មដំបូងហោះទៅជិតភពពុធ ទីភ្នាក់ងារអវកាសអឺរ៉ុបនិងជប៉ុនទើបបញ្ចេញរូបភាព ឲ្យមនុស្សលោកបានឃើញ

//s9.kh1.co/c3/c3d413c24d1afcb7fc151d422dd1b50c3d469b92.jpg
បច្ចេកវិទ្យា

 ០៣-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

យាន BepiColombo បានហោះទៅជិតផ្នែកពេលយប់នៃភពនេះ ដូច្នេះកំឡុងខិតជិតបំផុត វាមិនអាចផ្ដិតយករូបភាពបានច្បាស់នោះទេ

បរទេស៖ ភពតូចបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងត្រូវថតបាន កាលពីថ្ងៃសុក្រ ដោយយានអវកាសអឺរ៉ុប-ជប៉ុន ដែលបានធ្វើដំណើរទៅជិតបំផុត សម្រាប់បេសកកម្មរយៈពេល៧ឆ្នាំ។ បេសកកម្ម BepiColombo បានធ្វើការហោះហើរជាលើកដំបូងរបស់ខ្លួន ទៅជិតភពពុធ ក្នុងរយៈចម្ងាយ២០០គឺឡូម៉ែត្រពីផ្ទៃភពនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារអវកាសអឺរ៉ុបបាននិយាយនៅលើបណ្ដាញសង្គម Twitter ថា៖ «ឥឡូវនេះយាន BepiColombo បានខិតទៅជិតភពពុធ ខណៈនេះជាការហោះហើរទៅជិតភពពុធជាលើកដំបូងក្នុងចំណោមចំនួន៦លើក»។ ក្នុងអំឡុងពេលហោះជិត យាន BepiColombo បានកំពុងប្រមូលទិន្នន័យវិទ្យាសាស្ត្រនិងរូបភាព ហើយបញ្ជូនពួកវាត្រលប់មកផែនដីវិញ។

រូបភាពអឌ្ឍគោលខាងជើងរបស់ភពពុធ ថតនៅចម្ងាយ២,៤២០គីឡូម៉ែត្រ ដោយបេសកកម្ម BepiColombo
រូបភាពអឌ្ឍគោលខាងជើងរបស់ភពពុធ ថតនៅចម្ងាយ២,៤២០គីឡូម៉ែត្រ ដោយបេសកកម្ម BepiColombo

បេសកកម្មដែលគ្រប់គ្រងរួមគ្នាដោយទីភ្នាក់ងារអវកាសអឺរ៉ុបនិងជប៉ុន បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០១៨។ ចុងក្រោយ វានឹងធ្វើការហោះហើរទៅជិតភពពុធចំនួន៦លើក មុននឹងចូលទៅក្នុងគន្លងគោចររបស់ភពនេះ នៅខែធ្នូ ឆ្នាំ២០២៥។

ក្នុងអំឡុងហោះទៅជិតកាលពីថ្ងៃសុក្រ កាមេរ៉ាគោលរបស់យានត្រូវបានការពារ និងមិនអាចចាប់រូបភាពកម្រិតគុណភាពខ្ពស់បានទេ។ ប៉ុន្តែកាមេរ៉ា២ក្នុងចំណោម៣ នឹងធ្វើការថតរូបភាពអឌ្ឍគោលខាងជើងនិងត្បូងរបស់ភពនេះ បន្ទាប់ពីបានហោះទៅជិតភព ចាប់ពីរយៈចម្ងាយ១,០០០គីឡូម៉ែត្រ។ យាន BepiColombo បានហោះទៅជិតផ្នែកពេលយប់នៃភពនេះ ដូច្នេះកំឡុងខិតជិតបំផុត វាមិនអាចផ្ដិតយករូបភាពបានច្បាស់នោះទេ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T