សម្រេចហើយ! ទីបំផុតព្រះនាងជប៉ុន នឹងរៀបអភិសេកជាមួយបុរសសាមញ្ញក្នុងខែតុលានេះ

//s9.kh1.co/e0/e097fab92ba5cac6d59da017002be0e36709bfe8.jpg
សង្គម

 ០៣-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ព្រះនាងបានបដិសេធប្រាក់ចំនួន១.៣លានដុល្លារអាមេរិកពីរាជវាំង ដើម្បីរៀបអភិសេកជាមួយនឹងបុរសសាមញ្

ជប៉ុន៖ ជាការពិតណាស់ កាលពីថ្មីៗនេះ ព្រះនាង Mako របស់ប្រទេសជប៉ុន និងជាភាតុបុត្រី (ក្មួយស្រី) របស់អធិរាជ Naruhito បានបដិសេធប្រាក់ចំនួន១៥០លានយេន (ប្រមាណ១.៣លានដុល្លារអាមេរិក) ពីរាជវាំង ដើម្បីរៀបអភិសេកជាមួយនឹងបុរសសាមញ្ញម្នាក់ដែលធ្លាប់ជាមិត្តរួមថ្នាក់ និងជានិស្សិតច្បាប់នៃសាកលវិទ្យាល័យរួមគ្នាតាំងពីឆ្នាំ២០១២។ ហើយចំនួនប្រាក់នេះ ត្រូវបានផ្ដល់ដោយរាជវាំង ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ព្រះនាង ដែលធ្លាប់ជាសមាជិកនៃគ្រួសាររាជវង្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណាក៏ដោយ ព្រះនាងបានបដិសេធមិនព្រមទទួលយកប្រាក់ ដោយសាតែភាពស្មុគស្មាញនៃការចម្រូងចម្រាសផ្នែកហិរញ្ញវត្ថុ ទើបជាហេតុធ្វើឲ្យព្រះនាងបង្ខំចិត្តពន្យារពេលរៀបអភិសេកអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

យ៉ាងណាមិញ ក្រោយពីភ្ជាប់ពាក្យជាមួយនឹងបុរសសាមញ្ញាក្នុងឆ្នាំ២០១៧មក ព្រះនាងបានសម្រេចហឫទ័យនឹងរៀបអភិសេកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះតែម្ដង ហើយបន្ទាប់មក ព្រះនាងនឹងយាងទៅរស់នៅក្នុងសហរដ្ឋអាមេរិក ដែលជាកន្លែងបុរសសាមញ្ញធ្វើការជាមេធាវីផងដែរ។

គួររម្លឹកដែរថា តាមច្បាប់របស់ប្រទេសជប៉ុន ព្រះនាង នឹងត្រូវចាកចេញពីគ្រួសាររាជវង្សរបស់ទ្រង់ និងបាត់បង់ទាំងឋានៈជាព្រះនាងទៀតផង ក្រោយពីរៀបអភិសេកជាមួយបុរសសាមញ្ញ៕

ប្រភព: BBC

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T