រូបបដិមាខ្មែរចំនួន៥ ពីប្រទេសអង់គ្លេស និងប្រគល់ត្រលប់មកមាតុភូមិកម្ពុជា ក្រោយបាត់ក្នុងសម័យសង្រ្គាម

//s9.kh1.co/98/982bc5a406a9c85aa5c1991d6b6a9f708366f77b.jpg
សង្គម

 ០២-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

រូបបដិមាខ្មែរចំនួន៥ ពីប្រទេសអង់គ្លេស និងប្រគល់ត្រលប់មកមាតុភូមិកម្ពុជា ក្រោយបាត់ក្នុងសម័យសង្រ្គាម

រាជធានីភ្នំពេញ÷ យោងតាមសេចក្តីជូនព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនព័ត៌មានដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និង គ្រួសារលោក ឌូប្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ចូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចក្ដីជូនព័ត៌មាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្កន្ទមកពីប្រាសាទកោះកេរ, បដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរនិងនាងឧមា) និងកន្សៃទូកសំរឹទ្ធ នឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្ល សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

រូបបដិមាព្រះសិវស្កន្ទ
រូបបដិមាព្រះសិវស្កន្ទ
រូបបដិមាទេពភេទប្រុស
រូបបដិមាទេពភេទប្រុស
បញ្ជីរូប
បញ្ជីរូប
បញ្ជីរូប
បញ្ជីរូប
បញ្ជីរូប
បញ្ជីរូប
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T