ទីបំផុត! បេសកកម្មដំបូងរបស់អឺរ៉ុបទៅកាន់ភពពុធ បានមកដល់គោលដៅហើយ

//s9.kh1.co/04/0486cb91dc0175c6d5609e0ad68df5319fd7efd5.jpg
បច្ចេកវិទ្យា

 ០១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នេះជាការហោះហើរដ៏ជិតជាលើកដំបូង ហើយយាននេះស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រពីផ្ទៃរបស់ភពមួយនេះ។

បរទេស៖ បេសកកម្មដំបូងរបស់អឺរ៉ុបទៅកាន់ភពពុធ បានទៅដល់គោលដៅរបស់ខ្លួនហើយ។ ទោះជាយ៉ាងណា វាគ្រាន់តែជាដំណើរទស្សកិច្ចខ្លីប៉ុណ្ណោះ។ យានអង្កេត BepiColombo កំពុងធ្វើចលនាយ៉ាងលឿន ចូលទៅក្នុងគន្លងនិងហោះត្រង់ជិតភពមួយនេះ។ ប៉ុន្តែទំនាញរបស់កូនភពនេះនឹងធ្វើឲ្យយានធ្វើដំណើរយឺត ហើយការហោះឆ្លងកាត់បន្ថែមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនឹងអាចឃើញយាន Bepi មានស្ថេរភាពជុំវិញភពពុធ។ គេត្រូវការភាពអត់ធ្មត់ ដែលនឹងកើតឡើងនៅចុងឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាការហោះហើរដ៏ជិតជាលើកដំបូង ហើយយាននេះស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រពីផ្ទៃរបស់ភពមួយនេះ។ យាន Bepi នឹងធ្វើការថតរូប ប៉ុន្តែមិនមែនកាមេរ៉ាវិទ្យាសាស្ត្រដែលមានកម្រិត resolution ខ្ពស់នោះទេ។ យាន Bepi មានផ្នែកសំខាន់ពីរក្នុងយានតែមួយ។ ផ្នែកទីមួយត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារអវកាសអឺរ៉ុប និងផ្នែកមួយទៀតដោយទីភ្នាក់ងារអវកាសជប៉ុន។

របៀបដែលសមាសធាតុទាំងពីរនេះត្រូវបានផ្គុំចូលគ្នា សម្រាប់ការធ្វើដំណើរទៅកាន់ភពពុធ បានរាំងស្ទះដល់ apertures នៃកាមេរ៉ាគោល។ វានឹងផ្ដល់ជូននូវរូបភាពសខ្មៅធម្មតា ប៉ុន្តែមានគុណភាពគ្រប់គ្រាន់ ដើម្បីបង្ហាញពីលក្ខណៈដែលគេធ្លាប់ស្គាល់នៅលើផ្ទៃភពនេះ។ ការថតរូបភាពនឹងមិនទាន់ចាប់ផ្ដើមនោះទេ ព្រោះខណៈស្ថិតនៅជិតបំផុត វាគឺជាចំណុចផ្នែកយប់របស់ភពពុធ។ ប៉ុន្តែពេលយានអង្កេតហោះឃ្លាតចេញឆ្ងាយ វានឹងអាចឃើញទិដ្ឋភាពភពនេះមានរាងមួយចំណិត៕

គម្រោងធ្វើដំណើររបស់បេសកកម្មមួយនេះ ចាប់តាំងពីបាញ់បង្ហោះ នៅឆ្នាំ២០១៨មក
គម្រោងធ្វើដំណើររបស់បេសកកម្មមួយនេះ ចាប់តាំងពីបាញ់បង្ហោះ នៅឆ្នាំ២០១៨មក

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T