រកឃើញផូស៊ីលពូជដាយណូស័រ ដែលមានក្បាលវែងដូចក្រពើ និងមានជំនាញចាប់ត្រីដូចសត្វកុក

//s9.kh1.co/fb/fb6dae51cf4de9f49d5f6a51eff9ff34f2a04e35.jpg
បច្ចេកវិទ្យា

 ៣០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពួកវានីមួយៗត្រូវបានគេប៉ាន់ស្មានថា មានទម្ងន់ប្រហែលមួយទៅពីរតោន ជាមួយលលាដ៍ក្បាលវែង។

បរទេស៖ ផូស៊ីលដែលត្រូវបានរកឃើញនៅលើថ្មឆ្នេរខ្សាច់បានបង្ហាញពីប្រវត្តិរឿងរ៉ាវ នៅលើកូនកោះ Wight របស់ប្រទេសអង់គ្លេស ប្រហែលកាលពី១២៧លានឆ្នាំមុន ដោយសត្វដាយណូស័រធំៗមិនធ្លាប់ស្គាល់គ្នាពីមុន ប្រហែលជាបានរស់នៅក្បែរគ្នា ហើយពួកវាទាំងពីរសម្របខ្លូនទៅនឹងការប្រមាញ់តាមមាត់ទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញផូស៊ីលចំនួនពីរ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ ហើយពួកវាទាំងពីរមានប្រវែងប្រហែល៩ម៉ែត្រ និងមានលលាដ៍ក្បាលវែងដូចក្រពើ។ ដាយណូស័រមួយត្រូវបានគេដាក់ឈ្មោះឲ្យថា Ceratosuchops inferodios ហើយប្រភេទសត្វនេះមានកុយខ្លីៗ។ សត្វទីពីរត្រូវបានគេដាក់ឈ្មោះឲ្យថា Riparovenator milnerae ហើយវាប្រហែលជាមានមាឌធំជាង Ceratosuchops បន្តិច។

យោងតាមលោក Chris Barker និស្សិតបណ្ឌិតនៅសាកលវិទ្យាល័យ Southampton និងជាអ្នកនិពន្ធដឹកនាំការសិក្សានេះ ដែលបានចេញផ្សាយក្នុងទិនានុប្បវត្តិ Scientific Reports បានឲ្យដឹងថា ពួកវានីមួយៗត្រូវបានគេប៉ាន់ស្មានថា មានទម្ងន់ប្រហែលមួយទៅពីរតោន ជាមួយលលាដ៍ក្បាលវែង។ ពួកវាទាំងពីរប្រៀបដូចនឹងសត្វកុកដែរ ដោយជ្រមុជក្បាលចូលទឹកយ៉ាងលឿន ដើម្បីចាប់អ្វីៗផ្សេងៗដូចជាត្រីនិងកន្ធាយតូចៗ ហើយនៅលើគោកវិញ ពួកវានឹងធ្វើរឿងស្រដៀងគ្នា ដោយចាប់កូនដាយណូស័រឬអ្វីៗផ្សេងទៀត។ ពួកវានឹងស៊ីអ្វីៗតូចៗ ដែលពួកវាចាប់បាន៕

រូបតំណាងសត្វដាយណូស័រទាំងពីរនេះ
រូបតំណាងសត្វដាយណូស័រទាំងពីរនេះ

ប្រភព: Yahoo! News

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T