ហេតុអ្វីបានជាមនុស្សប្រុសសម័យនេះ ភាគច្រើនពេញចិត្តតែចំពោះមនុស្សស្រីអាយុបង?

//s9.kh1.co/84/841088d272b588e19a2af8abb8d4c595299af88b.jpg
នារី

 ៣០-កញ្ញា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

តើមកពីមូលហេតុអ្វី ទើបធ្វើឱ្យមនុស្សប្រុសសម័យនេះ ភាគច្រើនពេញចិត្តនិងចាប់អារម្មណ៍ ទៅលើតែមនុស្សស្រីដែលមានអាយុបងពួកគេ?

យល់ដឹង៖ មនុស្សប្រុសសម័យនេះ ភាគច្រើនចាប់អារម្មណ៍ទៅលើតែមនុស្សស្រី​ ដែលមានអាយុបងទេ ហេតុនេះហើយ បានជាធ្វើឱ្យមនុស្សមួយចំនួន តែងតែមានចម្ងល់ថា មនុស្សស្រីក្មេងៗ ឬមនុស្សស្រីអាយុស្របាលគ្នា ហេតុអ្វីមនុស្សប្រុសមិនស្រលាញ់ និងមិនចាប់អារម្មណ៍លើអញ្ចឹង តើវាមកពីមូលហេតុអ្វីទៅ? ព្រោះថាមនុស្សស្រីដែលមានអាយុបង សម្រស់ក៏មិនសូវស្រស់ស្អាត ម្យ៉ាងវិញទៀត ចរិតក៏តឹងតែងទៀត តែបែរមនុស្សប្រុសសម័យនេះ ភាគច្រើនតែងចាប់អារម្មណ៍លើជាខ្លាំងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

មូលហេតុដែលធ្វើឱ្យមនុស្សប្រុសម័យនេះ ភាគច្រើនពេញចិត្តតែចំពោះមនុស្សស្រី ដែលមានអាយុបងនោះ គឺវាអាចមកពីមនុស្សស្រី ដែលមានអាយុបង​ អាចនឹងមានចំណុចទាក់ទាញជាច្រើន ដែលមនុស្សស្រីវ័យក្មេង និងមនុស្សស្រីអាយុស្របាលនឹងមនុស្សប្រុសមិនមាន ទើបជាហេតុធ្វើឱ្យមនុស្សស្រីអាយុបង តែងតែមានភាពលេចធ្លោខ្លាំងជាង លើសពីនេះ មនុស្សស្រីអាយុច្រើន អាចមានបទពិសោធន៍ជីវិតច្រើន និងជាមនុស្សស្រីម្នាក់ដែលមានភាពចាស់ទុំ ហើយងាយស្រួលនិយាយគ្នាដោយមានហេតុផល ដែលខុសឆ្ងាយពីមនុស្សស្រីមានវ័យតិច​ ដែលមានតែចរិតកូនក្មេង ងាយនឹងធ្វើឱ្យមនុស្សប្រុសឆាប់ធុញទ្រាន់។

រូបតំណាង
រូបតំណាង

អញ្ចឹងហើយ មិនចាំបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សស្រីអាយុបង តែងតែអាចទាក់ទាញ ខ្លាំងជាងមនុស្សស្រីដែលមានអាយុតិច ឬអាយុស្របាលនឹងមនុស្សប្រុស ព្រោះថាមនុស្សស្រីដែលមានអាយុបង អាចនឹងជាមនុស្សស្រីម្នាក់ដែលពូកែ និងមានភាពឯករាជ្យខ្លាំងនៅក្នុងខ្លួន ដែលអាចធ្វើឱ្យមនុស្សប្រុសបានរៀនសូត្រតាម ជាពិសេស អាចធ្វើឱ្យជីវិតមនុស្សប្រុស ទទួលបានភាពរីកចម្រើនលឿន។

រូបតំណាង
រូបតំណាង

ជារួមមក មូលហេតុដែលធ្វើឱ្យមនុស្សប្រុសសម័យនេះ ភាគច្រើនពេញចិត្តតែចំពោះមនុស្សស្រីអាយុបងនោះ ក៏ដោយសារតែចំណុចទាក់ទាញជាច្រើន ដូចដែលបានរៀបរាប់ពីខាងលើ ដែលមនុស្សស្រីអាយុតិច ឬអាយុស្របាលនឹងមនុស្សប្រុសគ្មាន ទើបជាហេតុធ្វើឱ្យមនុស្សប្រុស ពេញចិត្តតែចំពោះមនុស្សស្រី ដែលមានអាយុបងពួកគេបែបនេះ៕

ប្រភព psychologytoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T