បរទេស៖ ក្រុមហ៊ុន Google បានបញ្ជាក់រួចមកហើយ នូវព័ត៌មានលម្អិតជាច្រើនអំពីទូរសព្ទ Pixel 6 និង Pixel 6 Pro និងបានដាក់តាំងបង្ហាញពួកវានៅមុខហាងរបស់ខ្លួនក្នុងទីក្រុងញូវយ៉កថែមទៀត។ ទោះជាយ៉ាងណា ក្រុមហ៊ុននៅមិនព្រមបង្ហើបឲ្យដឹងថា តើពេលណាដែលសេរ៊ី Pixel 6 នឹងត្រូវដាក់លក់ និងមានតម្លៃប៉ុន្មាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមប្រភពនៅលើបណ្ដាញសង្គម Twitter ពីលោក @heyitsyogesh បានបង្ហាញថា Google នឹងដាក់លក់ Pixel 6 តម្លៃទាបបំផុត$749 នៅសហរដ្ឋអាមេរិក។ ចំណែក Pixel 6 Pro ត្រូវបានគេរំពឹងថា នឹងមានតម្លៃ $1,049 ឬ $1,099 នៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះ Pixel 6 Pro នឹងមានតម្លៃថ្លៃដូចស្មាតហ្វូនកំពូលដទៃទៀត និងជាស្មាតហ្វូនថ្លៃបំផុតដែល Google បានបញ្ចេញរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ប្រភពព័ត៌មានពី This is Tech Today បានអះអាងថា Google នឹងប្រកាសបង្ហាញសេរ៊ី Pixel 6 នៅថ្ងៃទី19 ខែតុលា មុននឹងបញ្ចេញលក់នៅថ្ងៃទី28 ខែតុលា។ ប្រសិនបើកាលបរិច្ឆេទនេះពិតជាត្រឹមត្រូវ នោះយើងរំពឹងថា Google នឹងប្រកាសប្រាប់ពីថ្ងៃបង្ហាញ សេរ៊ី Pixel 6 ក្នុងរយៈពេល10ថ្ងៃខាងមុខនេះ៕
ប្រភព: Notebookcheck