សោកស្ដាយ! គោតឿបំផុត បានទទួលស្គាល់ពីកំណត់ត្រាពិភពលោកហ្គីនណេស ក្រោយពីវាបាត់បង់ជីវិត

//s9.kh1.co/41/411af17930942151d4f34569145d0bda4f104ee9.jpg
សង្គម

 ៣០-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វាមានកម្ពស់ឈរត្រឹមតែ៥១សង់ទីម៉ែត្រប៉ុណ្ណោះ និងតូចជាងគោដទៃ ដែលទើបនឹងកើតទៅទៀត។

បង់ក្លាដែស៖ គោញីមួយក្បាលឈ្មោះថា Rani មកពីកសិដ្ឋានមួយក្បែរទីក្រុង Dhaka នៃប្រទេសបង់ក្លាដែស និងត្រូវបានគេចាត់ទុកថាជាគោដែលតូចបំផុតនៅលើពិភព។ ហើយវាមានកម្ពស់ឈរត្រឹមតែជិត៥១សង់ទីម៉ែត្រប៉ុណ្ណោះ និងតូចជាងគោដទៃ ដែលទើបនឹងកើតទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ម្ចាស់របស់វាបានដាក់ពាក្យស្នើសុំទៅកាន់កំណត់ត្រាពិភពលោកហ្គីនណេស ដើម្បីឲ្យទទួលស្គាល់វាថាជាគោតូចបំផុត តែជាអកុសលវាបានបាត់បង់ជីវិតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ដោយសារតែការកើនឡើងនៃខ្យល់ខាងក្នុងខ្លួនខ្លាំងពេក។ ហើយលុះមកដល់ថ្ងៃទីចន្ទទី២៦ ខែកញ្ញាដើមសប្ដាហ៍នេះ ខាងកំណត់ត្រាពិភពលោកហ្គីនណេស ក៏បានចេញនូវសេចក្ដីព្រមព្រៀងទទួលវាតែម្ដង។

យ៉ាងណាមិញ បុរសជាម្ចាស់គោញីតឿនេះ មានអារម្មណ៍មិនច្បាស់លាស់ឡើយថាគួរសប្បាយចិត្តឬយ៉ាងម៉េចទេ ព្រោះពេលនេះ គោររបស់គាត់លែងមានជីវិតនៅជាមួយគាត់ទៀតហើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T