អាមេរិកបានប្រកាសពី ក្រុមសត្វនិងរុក្ខជាតិទាំង២៣ប្រភេទបានផុតពូជ ពីលើលោកយើងហើយ

//s9.kh1.co/d7/d7355562bfd2f0918dc211a4f430264c51bd8a2f.jpg
សង្គម

 ៣០-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សរុបទៅសត្វស្លាប១១ប្រភេទ ប្រចៀវ១ប្រភេទ ត្រី២ប្រភេទ រុក្ខជាតិ១ប្រភេទ និងគ្រុំចំពុះទា៨ប្រភេទត្រូវបានប្រកាសផុតពូជ។

អាមេរិក៖ ប្រភេទសត្វត្រសេះ ivory-billed woodpecker ស្ថិតនៅក្នុងចំណោមក្រុម២៣ប្រភេទ ដែលត្រូវបានប្រកាសថាផុតពូជ ដោយសេវាកម្មត្រីនិងសត្វព្រៃអាមេរិក (FWS)។ សេវាកម្មនេះបានស្នើឲ្យដកពួកវាចេញពី ច្បាប់ប្រភេទក្រុមជិតផុតពូជ (ESA) ដែលការពារប្រភេទក្រុមដែលកំពុងរងការគំរាមកំហែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សរុបទៅសត្វស្លាប១១ប្រភេទ ប្រចៀវ១ប្រភេទ ត្រី២ប្រភេទ រុក្ខជាតិ១ប្រភេទ និងគ្រុំចំពុះទា៨ប្រភេទត្រូវបានប្រកាសផុតពូជ។ សេវាកម្ម FWS បាននិយាយថា ខ្លួនបានធ្វើការសម្រេចចិត្ត ដោយផ្អែកលើការពិនិត្យយ៉ាងហ្មត់ចត់អំពីវិទ្យាសាស្ត្រយ៉ាងល្អបំផុត សម្រាប់ប្រភេទក្រុមនីមួយៗនេះ។

លោក Bridget Fahey ដែលត្រួតពិនិត្យការចាត់ថ្នាក់ប្រភេទសត្វ សម្រាប់សេវាកម្មត្រីនិងសត្វព្រៃត្រូវបានដកស្រង់សម្ដីដោយកាសែត The New York Times ថា៖ «ប្រភេទទាំង២៣នេះតំណាងឲ្យការបាត់បង់ជាអចិន្ត្រៃយ៍ ចំពោះមរតកធម្មជាតិរបស់ជាតិយើង និងជីវចម្រុះពិភពលោក»។ លោកបានបន្តទៀតថា៖ «ហើយវាគឺជាការក្រើនរំលឹកមួយ ដែលគួរឲ្យព្រួយបារម្ភថា ការផុតពូជគឺជាផលវិបាកនៃការផ្លាស់ប្ដូរបរិស្ថាន ដែលបង្កឡើងដោយមនុស្ស»៕

 ប្រភេទសត្វត្រសេះ ivory-billed woodpecker
 ប្រភេទសត្វត្រសេះ ivory-billed woodpecker

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T