ណាសាត្រៀមបញ្ជូនបេសកកម្ម ទៅសិក្សាហ្វូងអាចម៍ផ្កាយ ដែលនឹងផ្ដល់តម្រុយ ពីកំណើតដំបូងនៃប្រព័ន្ធព្រះអាទិត្យ

//s9.kh1.co/37/371dbffb0f8ec84fa54c929eb69de204fa64a512.jpg
បច្ចេកវិទ្យា

 ២៩-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Lucy គឺជាយានអវកាសដំបូងគេ ដែលត្រូវបានរចនាឡើងដើម្បីធ្វើដំណើរនិងសង្កេតមើលអាចម៍ផ្កាយទាំងនេះ ដែលជាសំណល់តាំងពីសម័យដំបូងនៃកំណើតប្រព័ន្ធព្រះអាទិត្យរបស់យើង។

បរទេស៖ បេសកកម្មរបស់ណាសាដំបូងគេ ដើម្បីសិក្សាហ្វូងអាចម៍ផ្កាយ Trojan របស់ភពព្រហស្បតិ៍ កំពុងត្រៀមខ្លួនបាញ់បង្ហោះ។​ បេសកកម្ម Lucy បានឆ្លងកាត់រួចរាល់ហើយអស់នូវការធ្វើតេស្ដមុនបាញ់បង្ហោះ ហើយវាគ្រោងនឹងចាកចេញពីសា្ថនីយ Cape Canaveral Space Force Station នៅម៉ោងប្រហែល៥:៣០ទៀបភ្លឺ នៅថ្ងៃទី១៦ ខែតុលា។ Lucy គឺជាយានអវកាសដំបូងគេ ដែលត្រូវបានរចនាឡើងដើម្បីធ្វើដំណើរនិងសង្កេតមើលអាចម៍ផ្កាយទាំងនេះ ដែលជាសំណល់តាំងពីសម័យដំបូងនៃកំណើតប្រព័ន្ធព្រះអាទិត្យរបស់យើង។ បេសកកម្មនេះនឹងជួយអ្នកស្រាវជ្រាវយ៉ាងមានប្រសិទ្ធភាព ក្នុងការយល់ពីរបៀបដែលប្រព័ន្ធព្រះអាទិត្យបានបង្កើតឡើង កាលពី៤.៥ពាន់លានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេសកកម្មរយៈពេល១២ឆ្នាំរបស់ Lucy ក៏អាចជួយអ្នកវិទ្យាសាស្ត្រស្វែងយល់ពីរបៀបដែលភពផ្សេងៗ ស្ថិតមកនៅក្នុងទីតាំងដូចពេលបច្ចុប្បន្ន។ ហ្វូងអាចម៍ផ្កាយ Trojan មានចំនួនប្រហែល៧,០០០ដុំ ហើយអាធំជាងគេមានប្រវែង២៥០គីឡូម៉ែត្រ។ អាចម៍ផ្កាយទាំងនេះតំណាងឲ្យអង្គដែលនៅសេសសល់ ដែលនៅរាយប៉ាយ បន្ទាប់ពីភពព្រហស្បតិ៍ សៅរ៍ អ៊ុយរ៉ានុស និងណិបទូនបានចាប់កំណើត។ បើទោះបីពួកវាមានគន្លងគោចរជាមួយភពព្រហស្បតិ៍ ក៏អាចម៍ផ្កាយទាំងនេះស្ថិតនៅឆ្ងាយពីភពនេះដែរ។

រូបតំណាងបេសកកម្មរបស់ Lucy
រូបតំណាងបេសកកម្មរបស់ Lucy

យានអវកាសនេះគ្រោងនឹងហោះហើរទៅជិតអាចម៍ផ្កាយមួយ នៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយដ៏សំខាន់រវាងភពអង្គារនិងព្រហស្បតិ៍ បន្ទាប់មកវានឹងស្រាវជ្រាវអាចម៍ផ្កាយចំនួន៧នៃហ្វូង Trojan។ ក្នុងកំឡុងបេសកកម្មរបស់វា Lucy នឹងវិលត្រលប់ទៅគន្លងផែនដីវិញ ចំនួន៣ដងដាច់ដោយឡែកពីគ្នា ដោយមានជំនួយទំនាញដែលអាចរុញវានៅលើផ្លូវត្រូវ។ នោះនឹងធ្វើឲ្យ Lucy ក្លាយជាយានដំបូងគេធ្វើដំណើរទៅកាន់ភពព្រហស្បតិ៍ ហើយត្រលប់មកកាន់ផែនដីវិញ។

យានអវកាស Lucy មានប្រវែង១៤ម៉ែត្រ គិតពីចុងម្ខាងទៅចុងម្ខាងទៀត។ ក្នុងរយៈពេល១២ឆ្នាំ Lucy នឹងធ្វើដំណើរជិត៦,៤៣៧,៣៧៦,០០០គីឡូម៉ែត្រ។ Lucy នឹងប្រើឧបករណ៍ចំនួន៣ ដើម្បីសិក្សាអាចម៍ផ្កាយ រួមមានម៉ាស៊ីនថតសខ្មៅ ទែម៉ូម៉ែត្រ ស្ពិចត្រូម៉ែត្រ ដើម្បីកំណត់ពីសមាសភាពនៃវត្ថុធាតុដើមរបស់អាចម៍ផ្កាយ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T