ទើបរកឃើញថា មនុស្សបានចិញ្ចឹមបក្សីដ៏គ្រោះថ្នាក់ជាងគេបំផុត លើពិភពលោក មុនចេះចិញ្ចឹមសត្វមាន់ តាំងពីរាប់ម៉ឺនឆ្នាំមុន - Khmerload

ទើបរកឃើញថា មនុស្សបានចិញ្ចឹមបក្សីដ៏គ្រោះថ្នាក់ជាងគេបំផុត លើពិភពលោក មុនចេះចិញ្ចឹមសត្វមាន់ តាំងពីរាប់ម៉ឺនឆ្នាំមុន

https://s9.kh1.co/3f/3f8a99abaa75c236166737f7344324306a728b92.jpg
បច្ចេកវិទ្យា
 28-Sep-2021 2pm · 2 months ago

មនុស្សដំបូងប្រហែលជាបានប្រមូលពងបក្សីដ៏ធំនិងមិនចេះហើរ មុនពេលពួកវាញាស់ ហើយបន្ទាប់មកចិញ្ចឹមកូនវារហូតដល់ធំ។

បរទេស៖ បក្សីដំបូងបំផុតដែលមនុស្សបានចិញ្ចឹមអាចជា បក្សី cassowary ដែលជារឿយៗត្រូវបានគេហៅថា បក្សីដែលគ្រោះថ្នាក់បំផុតនៅលើពិភពលោក ដោយសារតែម្រាមជើងវែងដូចកាំបិតស្នៀតរបស់វា។ ដែនដីនិងភាពកាចសាហាវរបស់វាត្រូវបានគេប្រៀបធៀបទៅនឹងដាយណូស័រដែរ តែបក្សីនេះបង្កការភ្ញាក់ផ្អើល ដោយមានគេយកវាទៅចិញ្ចឹម។

ទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីមួយអំពីបំណែកជាងមួយពាន់នៃផូស៊ីលសម្បកស៊ុត ដែលបានជីកចេញពីជម្រកថ្មចំនួនពីរ ក្នុងកោះ New Guinea បានបង្ហាញថា មនុស្សដំបូងប្រហែលជាបានប្រមូលពងបក្សីដ៏ធំនិងមិនចេះហើរ មុនពេលពួកវាញាស់ ហើយបន្ទាប់មកចិញ្ចឹមកូនវារហូតដល់ធំ។ New Guinea គឺជាកោះដ៏ធំមួយ នៅភាគខាងជើងនៃប្រទេសអូស្ត្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដឹកនាំការសិក្សាគឺអ្នកនិពន្ធ Kristina Douglass ដែលជាជំនួយការសាស្ត្រាចារ្យផ្នែកនរវិទ្យានៅសាកលវិទ្យាល័យ Penn State University បាននិយាយថា៖ «លក្ខណៈបែបនេះដែលយើងកំពុងឃើញ គឺបានមកតាំងពីរាប់ពាន់ឆ្នាំមកហើយ មុនការចិញ្ចឹមសត្វមាន់»។ អ្នកស្រីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ហើយនេះមិនមែនជាសត្វមាន់តូចនោះទេ វាជាបក្សីដ៏ធំសម្បើមដែលមិនអាចហោះចេញពីអ្នកបាន»។

អ្នកស្រាវជ្រាវបាននិយាយថា ខណៈពេលដែលបក្សី cassowary អាចនឹងកាចសាហាវ វាអាចដិតដាមបានយ៉ាងងាយ បើវាមានទំនាក់ទំនងជាមួយអ្វីមុនគេ បន្ទាប់ពីបានញាស់។ នេះមានន័យថា វាងាយស្រួល ក្នុងការថែរក្សានិងចិញ្ចឹមរហូតដល់ធំ។ សព្វថ្ងៃនេះ cassowary គឺជាបក្សីឆ្អឹងកងធំបំផុតរបស់កោះ New Guinea ហើយរោមនិងឆ្អឹងរបស់វាគឺជាសម្ភារៈ សម្រាប់ធ្វើគ្រឿងតុបតែងខ្លួន និងសម្លៀកបំពាក់សម្រាប់ធ្វើបុណ្យ។ សាច់បក្សីនេះត្រូវបានគេចាត់ទុកថា ជាអាហារដ៏ឆ្ងាញ់បំផុតនៅលើកោះ New Guinea។

សម្បកស៊ុតផូស៊ីលត្រូវបានគេប្រើកាបូនធ្វើតេស្ដអាយុកាល ដែលជាផ្នែកមួយនៃការសិក្សា ហើយអាយុកាលរបស់វាមានចាប់ពី១៨,០០០ដល់៦,០០០ឆ្នាំ។ មនុស្សត្រូវបានគេជឿថា បានចិញ្ចឹមសត្វមាន់ដំបូងគេ មិនលើសពី៩,៥០០ឆ្នាំមុននោះទេ៕

https://s9.kh1.co/__image/w=650,h=365,q=100/3b/3b2cc7ff0ff565b4445bb48d87f5e8fab716b878.jpg
បក្សី cassowary
https://s9.kh1.co/__image/w=650,h=365,q=100/19/197564d533437e9be19d8271fa1b7d1919849b97.jpg
បក្សី cassowary
https://s9.kh1.co/__image/w=650,h=365,q=100/18/18a982b48a3c1f37d85f6be7afb893316bcaa3ef.jpg
ម្រាមជើងរបស់បក្សី cassowary វែងដូចកាំបិតស្នៀត
https://s9.kh1.co/__image/w=650,h=365,q=100/b6/b69ff7cba395d3422bfa3c1c4a0913cc76c1b2d2.jpg
កូនបក្សី cassowary ត្រូវបានគេចិញ្ចឹមនៅលើផ្ទះមួយ នៅកោះ New Guinea

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង