អាចទេ? បែកធ្លាយថ្ងៃបញ្ចេញលក់ស្ដេចទូរសព្ទ Pixel សេរ៊ីចុងក្រោយរបស់ Google

//s9.kh1.co/1b/1bf962bd73d3d8d88fdd5a4958b530c442d6c5a4.jpg
បច្ចេកវិទ្យា

 ២៧-កញ្ញា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមផ្នែកអភិវឌ្ឍកម្មវិធី XDA បានកត់សម្គាល់ឃើញការផ្លាស់ប្ដូរថ្មី នៅក្នុងកម្មវិធី Google Camera ដែលអាចទាក់ទងទៅនឹងកាលបរិច្ឆេទចេញលក់សេរ៊ីទូរសព្ទ Pixel 6។

បរទេស៖ ក្រុមហ៊ុន Google បានបញ្ជាក់ហើយថា ទូរសព្ទ Pixel 6 និង Pixel 6 Pro នឹងមកដល់រដូវស្លឹកឈើជ្រុះ ប៉ុន្តែមិនដឹងកាលបរិច្ឆេទជាក់លាក់ណាមួយនោះទេ។ ទោះជាយ៉ាងណា លោក Mishaal Rahman នៅក្រុមផ្នែកអភិវឌ្ឍកម្មវិធី XDA បានកត់សម្គាល់ឃើញការផ្លាស់ប្ដូរថ្មី នៅក្នុងកម្មវិធី Google Camera ដែលអាចទាក់ទងទៅនឹងកាលបរិច្ឆេទចេញលក់សេរ៊ីទូរសព្ទ Pixel 6។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមលោក Rahman បានឲ្យដឹងថា Google បានប្ដូរ flag តាំងពីចម្ងាយ ក្នុងកម្មវិធីកាមេរ៉ារបស់ខ្លួន ទៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ លោក Rahman បន្ថែមថា Google នឹងជំរុញឲ្យមនុស្សធ្វើបច្ចុប្បន្នភាពកាមេរ៉ារបស់ខ្លួន បន្ទាប់ពីថ្ងៃទី២៧ ខែតុលា ប៉ុន្តែលុះត្រាតែពួកគេកំពុងប្រើទូរសព្ទ Pixel 6 និង Pixel 6 Pro។ ចុងក្រោយ លោក Rahman បានកត់សម្គាល់ថា មិនដឹងថាមានស្មាតហ្វូន Pixel ផ្សេងទៀត ស្ថិតនៅក្នុងថ្ងៃបរិច្ឆេទនៃកម្មវិធី Google កាមេរ៉ានេះទេ។

យើងគួរតែសង្កត់ធ្ងន់ថា នេះមិនមែនជាភស្ដុតាងច្បាស់លាស់ ដែលថា Google នឹងបញ្ចេញឧបករណ៍ទាំងនេះរបស់ខ្លួន នៅថ្ងៃទី២៧ ខែតុលាទេ។ ទោះជាយ៉ាងណា លោក Rahman បានចាត់ទុកថ្ងៃទី១៩ ខែតុលា គឺជាថ្ងៃប្រកាសបង្ហាញ និងទី២៧គឺជាថ្ងៃបញ្ចេញលក់៕

សេរ៊ីទូរសព្ទ Pixel 6
សេរ៊ីទូរសព្ទ Pixel 6

ប្រភព: Notebook Check

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T