កីទ្បា
២៤-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុនក្រោយលេងជាមួយគ្នាបានប៉ុន្មានប្រកួត Varane បានរៀបរាប់បែបនេះអំពីការចាប់ដៃគូគ្នាជាមួយ Maguire
បរទេស៖ កីឡាករ Raphael Varane បានរៀបរាប់អំពីការវិវឌ្ឍន៍ភាពជាដៃគូរបស់គាត់ជាមួយ Harry
Maguire ក្នុងនាមជាខ្សែការពារកណ្តាលរបស់ក្រុម Manchester
United។ ខណៈខ្សែការពារសញ្ជាតិ បារាំង រូបនេះជាកីឡាករមួយរូបដែលផ្លាស់មកកាន់ទឹកដី
Old Trafford នៅរដូវក្តៅនេះជាមួយ Jadon
Sancho និង Cristiano Ronaldo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សVarane ពិតជាជោគជ័យខ្លាំងមែនទែនកំលុងពេលរួមរស់ជាមួយអតីតក្លិបចាស់
Real Madrid, តួយ៉ាងរូបគេធ្លាប់បានជួយឱ្យក្រុម
អធិរាជសឈ្នះជើងឯកពានរង្វាន់ Champions league ចំនួន ៤ ដង និងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ
រូបគេធ្លាប់បានឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក នៅឆ្នាំ ២០១៨ ជាមួយក្រុមជម្រើសជាតិ
បារាំង ផងដែរ។
ក្រោយបានចាប់ដៃគូគ្នានៅលើទីលានជាមួយ Maguire
ឱ្យក្រុម Man UTD នាប៉ុន្មានប្រកួតកន្លងមកនេះ Varane បានរៀបរាប់អំពីស្ថានភាពរវាងពួកគេទាំង ២ ប្រាប់ទៅកាន់ទូរទស្សន៍ TV2
យ៉ាងដូច្នេះថា៖
ប្រភព៖ The Mirror