រកឃើញស្នាមជើងមនុស្សបុរាណ អាយុកាលរាប់ម៉ឺនឆ្នាំ

//s9.kh1.co/49/492db83cad18650c14684267434011b7240a7954.jpg
បច្ចេកវិទ្យា

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ពួកគាត់មានភស្ដុតាងច្បាស់លាស់ដំបូង ដែលបង្ហាញថាមនុស្សបានរស់នៅអាមេរិកខាងជើង យ៉ាងហោចណាស់២៣,០០០ឆ្នាំមុន។

អាមេរិក៖ អាមេរិកខាងជើងនិងខាងត្បូងគឺជាទ្វីបចុងក្រោយ ដែលត្រូវបានមនុស្សទៅរស់នៅ ប៉ុន្តែតើវាចាប់ផ្ដើមនៅពេលណាគឺជាប្រធានបទ ដែលបុរាណវិទូបានបែងចែក។ ទិដ្ឋភាពទូទៅគឺថា មនុស្សបានមកដល់អាមេរិកខាងជើងពីអាស៊ីតាមរយៈដីស្ពាន Beringia ដែលធ្លាប់តភ្ជាប់ទ្វីបទាំងពីរ នៅចុងយុគសម័យទឹកកក ប្រហែល១៣,០០០ឆ្នាំ ទៅ១៦,០០០ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ ការរកឃើញមួយចំនួនបានបង្ហាញថា មនុស្សប្រហែលជាបានរស់នៅអាមេរិកខាងជើងមុននេះ។ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវដែលកំពុងសិក្សាពីផូស៊ីលដានជើងមនុស្ស ក្នុងរដ្ឋ New Mexico បាននិយាយថា ពួកគាត់មានភស្ដុតាងច្បាស់លាស់ដំបូង ដែលបង្ហាញថាមនុស្សបានរស់នៅអាមេរិកខាងជើង យ៉ាងហោចណាស់២៣,០០០ឆ្នាំមុន។

លោក Matthew Bennett សាស្ត្រាចារ្យនិងជាអ្នកជំនាញខាងស្នាមជើងបុរាណ នៅសាកលវិទ្យាល័យ Bournemouth University និងជាអ្នកនិពន្ធនៃការសិក្សាលើការស្រាវជ្រាវថ្មីៗ ដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Science បានឲ្យដឹងថា៖ «ការរស់នៅរបស់មនុស្សនៃទ្វីបអាមេរិកគឺជារឿងមួយក្នុងចំណោមរឿងនានា ដែលមានជាច្រើនឆ្នាំមកហើយ ដែលមានការជជែកវែកញែកយ៉ាងខ្លាំង ហើយបុរាណវិទូជាច្រើនមានទស្សនៈជាមួយយតិភាពខាងសាសនាស្ទើរតែទាំងអស់»។ លោកបានបន្ថែមទៀតថា៖ «បញ្ហាមួយគឺថា ចំណុចទិន្នន័យគឺមានតិចតួចណាស់»៕

ស្នាមជើងមនុស្សបុរាណ
ស្នាមជើងមនុស្សបុរាណ
ស្នាមជើងមនុស្សបុរាណ
ស្នាមជើងមនុស្សបុរាណ
ស្នាមជើងមនុស្សបុរាណ
ស្នាមជើងមនុស្សបុរាណ
រូបគំនូរបង្ហាញពីទិដ្ឋភាព នៅពេលស្នាមជើងទាំងនេះត្រូវបានបង្កើតឡើង
រូបគំនូរបង្ហាញពីទិដ្ឋភាព នៅពេលស្នាមជើងទាំងនេះត្រូវបានបង្កើតឡើង
ក្រុមអ្នកស្រាវជ្រាវ
ក្រុមអ្នកស្រាវជ្រាវ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T