កីទ្បា
២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុនលោក Laporta ថាគាត់មិនខ្លាចនឹងបណ្តេញលោក Koeman ចេញពីតំណែងទេ ប្រសិនបើក្រុមនៅតែទទួលលទ្ធផលមិនបានល្អ
បរទេស៖ ប្រធានក្លិបរបស់ Barcelona លោក Joan Laporta បានព្រមានទៅកាន់គ្រូបង្វឹកបច្ចុប្បន្នលោក
Ronald Koeman ថា គាត់មិនខ្លាចចំពោះការសម្រេចចិត្តក្នុងការបណ្តេញគ្រូបង្វឹករូបនេះចេញពីតំណែងទេ
ប្រសិនបើក្រុមនៅតែមិនរីកចម្រើនកំលុងពេលឆាប់ៗខាងមុខនេះទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស លោក Ronald Koeman
ជាការពិតណាស់ កៅអីរបស់លោក Koeman
កំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីលោកដឹកនាំ Barca
មិនទទួលបានលទ្ធផលល្អទាល់តែសោះសម្រាប់ការចាប់ផ្តើមរដូវកាល
២០២១-២០២២, តួយ៉ាងកាលពីថ្ងៃ ច័ន្ទ កន្លងទៅក្រុម អ្នកមានបុណ្យ
ទើបតែទទួលបានលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ជាមួយក្រុម Granada ហើយកាលពីយប់មិញនេះទៀតសោត ពួកគេបានស្មើគ្នា ០ ទល់នឹង ០ ជាមួយក្រុម Cadiz
ផងដែរ។
លោក Joan Laporta ថ្លែងប្រាប់គេហទំព័រ El
Chiringuito លោក Laporta បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
យើងត្រូវតែមានការទទួលខុសត្រូវចំពោះការគ្រប់គ្រងក្លិប។
យើងបានក្តោបនូវព័ត៌មានជាច្រើន នៅពេលដែលពួកយើងកំពុងធ្វើការសម្រេចចិត្ត
ហើយយើងនឹងធ្វើការពិចារណាឱ្យបានម៉ត់ចត់គ្រប់ជំហានទាំងអស់។ វាមិនមែនជាបញ្ហាទេសម្រាប់ការសម្រេចចិត្តលើរឿងនេះ,
ហើយប្រសិនបើយើងចេះកំណត់ពេលវេលាឱ្យបានជាក់លាក់, នោះយើងនឹងអាចទទួលបានទាំង សេដ្ឋកិច្ច
និងទម្រង់លេងរបស់ក្រុមមកវិញ។... មិនស្ថិតនៅលើលោក Koeman ទាំងស្រុងនោះទេ, គ្រប់យ៉ាងគឺវាអាស្រ័យលើលទ្ធផល ហើយនិងការរីកចម្រើនរបស់
Barcelona។ យើងនឹងចាំវិភាគគ្រប់ការប្រកួត។ ប៉ុន្តែលោក Koeman
គឺជាគ្រូបង្វឹកយើង ហើយឥឡូវនេះយើងនឹងនៅតែគាំទ្រគាត់ជានិច្ច៕
លោក Joan Laporta ប្រភព ៖ Goal