ភ្នំពេញ៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលគេស្គាល់ថា មានរាងស្អាត ឬហៅថារាង Goal មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ស្រឡះ ស្គមស្វែល គួរឲ្យគយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ថែមទាំងចំណេះដឹងទូលំទូលាយផងនោះ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Jimmy នាងកាន់តែមានភាពមមាញឹកជាមួយការងារជាពិធីការិនី ក្នុងនោះដែរនាងក៏អាចនិយាយភាសាបានច្រើផងដែរ បូករួមភាសាថៃបានយ៉ាងស្ទាត់ជំនាញ ដោយនាងបានរួមការងារជាមួយជនជាតិថៃបានជាច្រើនលើកផងដែរ។ បើនិយាយពីរូបសម្រស់នាងវិញ ឃើញថា នាងពិតជាស្រ់ស្អាត ហើយរូបរាងវិញតូចច្រឡឹងគួរឲ្យទាក់ទាញ ដោយរាល់ការស្លៀកពាក់ក៏មានភាពលេចធ្លោយ៉ាងខ្លាំង។
យ៉ាងណាមិញ សព្វថ្ងៃ Jimmy ក៏ក្លាយជានារីដ៏មានឥទ្ធិពលនិងរឹងមួយរូបដែលអាចសហការរួមការងារបានទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ។ ជាមួយគ្នានេះបើងាកទៅមើលពីអតីតកាល បើទោះបីជាខ្លួនមានរូបសម្បតិ្ត ចំណេះដឹងល្អឥតខ្ចោះសឹងតែរកកន្លែងទាស់គ្មានក្តី ប៉ុន្តែ Jimmy ក៏ធ្លាប់ត្រូវបានខាងក្រុមហ៊ុនអាកាសចរណ៍ថៃបដិសេធ មិនឲ្យជាប់ចូលបម្រើការងារនោះទេហេតុផលក៏ព្រោះតែ នាងមិនមែនជាជនជាតិថៃ។
ប៉ុន្តែ ដោយសារជឿជាក់លើសមត្ថភាពខ្លួនដោយមានទាំងគ្រប់លក្ខខណ្ឌទាំងអស់ ទាំងចេះភាសាលើសគេរូបសម្បត្តិ ទើបធ្វើឲ្យ Jimmy ហ៊ាមប្រឈមមុខនិងនិយាយតតាំងរហូតដល់គេព្រមទទួលនាងចូលធ្វើការ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖