ទៀតហើយ! រកឃើញត្បូងពណ៌លឿងទុំដ៏មានតម្លៃ ដែលមានសត្វពីងពាងជាប់កកនៅពីខាងក្នុង

//s9.kh1.co/a5/a546cbfd2b0fb60e3b5ca6c5f2e73b0b35a7b9b2.jpg
បច្ចេកវិទ្យា

 ២២-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សត្វពីងពាងដែលផុតពូជទាំងនេះមើលទៅស្រដៀងគ្នានឹងសត្វពីងពាងក្នុងពេលបច្ចុប្បន្ន ប៉ុន្តែពួកវាមិនបានជាប់សែស្រឡាយនឹងគ្នាទេ

បរទេស៖ យោងតាមការស្រាវជ្រាវថ្មីបានបង្ហាញថា ជ័រឈើដែលបានស្រក់ បានជាប់នឹងសត្វពីងពាងញីនិងកូនពីងពាង ប្រហែល៩៩លានឆ្នាំមុន ដែលជាការបង្ហាញពីការយកចិត្តទុកដាក់របស់មេ។ ក្រុមគ្រួសារពីងពាង  Lagonomegopidae ឥឡូវនេះបានផុតពូជទៅហើយ ប៉ុន្តែពីងពាងនានាមានប្រវត្តិយូរឡុងណាស់មកហើយ ចន្លោះពី៣៥៩ទៅ២៩៩លានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បំណែកត្បូងពណ៌លឿងទុំនៃផូស៊ីលនៅភូមា បានប្រាប់ពីរឿងរ៉ាវពីរផ្សេងគ្នា។ ការសិក្សាមួយដែលនិយាយលម្អិតពីការសង្កេតលើប្រភេទត្បូងលឿងទុំទាំងនេះ ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Proceedings of the Royal Society B: Biological Sciences។ រឿងមួយបានបង្ហាញថា ពីងពាង lagonomegopid ញីមួយក្បាលបានក្ដោបថង់ស៊ុតដែលរៀបនឹងញាស់។ នេះគឺជារបៀបដែលសត្វពីងពាងញី ក្រាបពងលើសំបុកលើក្រហែងសម្បកឈើ (ក្នុងករណីនេះ មុនពេលត្រូវបានគ្របដោយជ័រឈើ)។

រូបគំនូរបង្ហាញពីសត្វពីងពាងញី កំពុងការពារស៊ុតក្នុងសំបុក
រូបគំនូរបង្ហាញពីសត្វពីងពាងញី កំពុងការពារស៊ុតក្នុងសំបុក

បំណែកត្បូងពណ៌លឿងទុំមួយទៀតបង្ហាញពីក្រុមពីងពាងតូចៗ ដែលទើបតែញាស់។ នេះបង្ហាញថា ពីងពាងញី lagonomegopid បានការពារថង់ស៊ុតរបស់វា ពីគ្រោះថ្នាក់។ នៅពេលដែលកូនពីងពាងញាស់ ពួកវានឹងរស់នៅជាមួយគ្នា ហើយត្រូវបានមេរបស់វាការពារ ដែលជាភស្ដុតាងនៃបំណែកជើងពីងពាង  Lagonomegopid ពីបំណែកត្បូងពណ៌លឿងដូចគ្នា។ នេះបង្ហាញថា កូនពីងពាងប្រហែលជានៅជិតមេរបស់វា មួយរយៈបន្ទាប់ពីកើត។

ពីងពាងជាប់កកក្នុងត្បូងពណ៌លឿង ដោយសារតែជ័រឈើ
ពីងពាងជាប់កកក្នុងត្បូងពណ៌លឿង ដោយសារតែជ័រឈើ

ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ CT ស្កេន ដើម្បីសម្គាល់ភ្នែកតូចៗនិងលក្ខណៈពិសេសផ្សេងទៀត ដែលបង្ហាញពីអត្តសញ្ញាណរបស់ពីងពាង ក៏ដូចជាកូនពីងពាង នៅក្នុងទម្រង់ 3D។ ពីងពាង Lagonomegopidae អាចត្រូវបានសម្គាល់ ដោយសារតែពួកវាមានភ្នែកធំមួយគូស្ថិតនៅជ្រុងខាងមុខនៃក្បាល។ សត្វពីងពាងដែលផុតពូជទាំងនេះមើលទៅស្រដៀងគ្នានឹងសត្វពីងពាងក្នុងពេលបច្ចុប្បន្ន ប៉ុន្តែពួកវាមិនបានជាប់សែស្រឡាយនឹងគ្នាទេ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T