រកឃើញថា ទីក្រុងបុរាណមួយត្រូវបានបំផ្លាញ ដោយអាចម៍ផ្កាយ មានកម្លាំងខ្លាំងជាងគ្រា.ប់បែ.កអាតូមិចមួយពាន់ដង

//s9.kh1.co/71/712621e9e220639b41f25bc3fc9b89f7b3b453d8.jpg
បច្ចេកវិទ្យា

 ២២-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ការគណនានេះអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវ ប៉ាន់ប្រមាណព័ត៌មានលម្អិតជាច្រើននៃព្រឹត្តិការណ៍ ផលប៉ះពាល់លើលោហធាតុ ដោយផ្អែកលើព្រឹត្តិការណ៍ និងការបំផ្ទុះនុយក្លេអ៊ែរ។

បរទេស៖ ខណៈដែលប្រជាជននៅទីក្រុងមជ្ឈឹមបូព៌ាបុរាណមួយ ដែលមានឈ្មោះថា Tall el-Hammam បានធ្វើអាជីវកម្មប្រចាំថ្ងៃរបស់ពួកគាត់ នៅប្រហែល៣,៦០០ឆ្នាំមុន ពួកគាត់ក៏មិនបានដឹងថាមានថ្មអវកាសមួយកំពុងធ្លាក់សំដៅមករកពួកគាត់ ក្នុងល្បឿន៦១,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឆាបឆេះក្នុងបរិយាកាស ដុំថ្មនេះបានផ្ទុះក្លាយជាដុំបាល់ភ្លើង កម្ពស់៤គីឡូម៉ែត្រពីលើដី។ ការផ្ទុះនេះមានកម្លាំងខ្លាំងជាងគ្រាប់បែកអាតូមិចហ៊ីរ៉ូស៊ីម៉ា ប្រហែលមួយពាន់ដង។ អ្នករស់នៅទីក្រុងដែលភ្ញាក់ផ្អើល បានសម្លឹងមើលទិដ្ឋភាព ហើយក៏ពិការភ្នែកភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សីតុណ្ហភាពខ្យល់បានកើនឡើងយ៉ាងលឿន លើសពី២,០០០អង្សាសេ។ សម្លៀកបំពាក់និងឈើបានឆាបឆេះភ្លាមៗ។ ដាវ លំពែង ឥដ្ឋភក់ និងគ្រឿងស្មូនផ្សេងៗបានចាប់ផ្ដើមរលាយ។ ភ្លាមៗនោះ ទីក្រុងទាំងមូលត្រូវបានភ្លើងឆាបឆេះ។ ប៉ុន្មានវិនាទីក្រោយមក កម្លាំងខ្យល់ដ៏ខ្លាំងមួយបានវាយលុកចូលទីក្រុង។ ដោយមានល្បឿនប្រហែល១,២០០គីឡូម៉ែត្រក្នុងមួយម៉ោង វាមានកម្លាំងខ្លាំងជាងព្យុះកំបុតត្បូងដ៏អាក្រក់បំផុត ដែលមិនធ្លាប់មាន។ ខ្យល់កន្ត្រាក់បានបោកបក់កាត់ទីក្រុង បំផ្លាញលំនៅដ្ឋានទាំងអស់។ គ្មានមនុស្សណាម្នាក់និងសត្វនានាក្នុងទីក្រុងបានរួចជីវិតនោះទេ រាងកាយរបស់ពួកគេត្រូវបានរ.ហែ.កចេញ ហើយឆ្អឹងត្រូវបានខ្ទេ.ចជាបំណែកតូចៗ។

ប្រហែលមួយនាទីក្រោយមក ចម្ងាយ២២គីឡូម៉ែត្រខាងលិចទីក្រុង Tall el-Hammam ខ្យល់នៃការផ្ទុះបានទៅវាយប្រហារទីក្រុង Jericho។ ជញ្ជាំងក្រុង Jericho បានបាក់ចុះ ហើយទីក្រុងបានឆេះដល់ដី។

ផែនទីតំបន់មជ្ឈឹមបូព៌ា
ផែនទីតំបន់មជ្ឈឹមបូព៌ា

ជាច្រើនឆ្នាំមកហើយ នៅពេលក្រុមបុរាណវិទូមើលទៅលើការជីករុករកទីក្រុងដែលបាក់បែក នោះពួកគាត់បានរកឃើញស្រទាប់ខ្មៅកម្រាស់១.៥ម៉ែត្រនៃធ្យូងថ្ម ផេះ ឥដ្ឋភក់រលាយ និងគ្រឿងស្មូនរលាយ។ វាច្បាស់ណាស់ថា ព្យុះភ្លើងបានបំផ្លាញទីក្រុងនេះជាយូរមកហើយ។ បន្ទះខ្មៅនេះត្រូវបានគេហៅថា ស្រទាប់បំផ្លាញ។ គ្មាននរណាម្នាក់ច្បាស់ថា មានអ្វីកើតឡើងនោះទេ ប៉ុន្តែស្រទាប់នោះមិនមែនបណ្ដាលមកពីភ្នំភ្លើង រញ្ជួយដី ឬសង្គ្រាមឡើយ។ បញ្ហាទាំងនេះមិនអាចមានសមត្ថភាពមករំលាយដែក ឥដ្ឋភក់ និងគ្រឿងស្មូនឡើយ។

 ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងបែកបាក់
 ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងបែកបាក់

ដើម្បីរកឲ្យឃើញថាវាកើតឡើងដោយសារអ្វី ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ Online Impact Calculator ដើម្បីបង្កើតជាគំរូសេណារីយ៉ូ ដែលត្រូវគ្នានឹងភស្ដុតាង។ ការគណនានេះអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវ ប៉ាន់ប្រមាណព័ត៌មានលម្អិតជាច្រើននៃព្រឹត្តិការណ៍ ផលប៉ះពាល់លើលោហធាតុ ដោយផ្អែកលើព្រឹត្តិការណ៍ និងការបំផ្ទុះនុយក្លេអ៊ែរ។ វាបង្ហាញថា អ្នកបំផ្លាញទីក្រុង Tall el-Hammam គឺជាអាចម៍ផ្កាយតូចមួយ ដែលស្រដៀងគ្នានឹងអាចម៍ផ្កាយមួយ ដែលបានបុកបំផ្លាញដើមឈើ៨០លានដើម ក្នុងព្រឹត្តិការណ៍ Tunguska ប្រទេសរុស្ស៊ី នៅឆ្នាំ១៩០៨៕

ប្រភព: Science Alert

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T