ណាសានឹងទម្លាក់រ៉ូបូតមួយ ឲ្យចុះចតស្រាវជ្រាវនៅតំបន់រណ្ដៅប៉ូលខាងត្បូងឋានព្រះចន្ទ ដែលគេជឿថាមានផ្ទុកទឹកកក

//s9.kh1.co/13/1344d51590d0db9d02df91aa920fe0a43cb61d11.jpg
បច្ចេកវិទ្យា

 ២១-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បេសកកម្ម VIPER នឹងចុះចតនៅតំបន់ចុងខាងលិចនៃតំបន់រណ្ដៅ Relay នៃប៉ូលខាងត្បូងព្រះចន្ទ។

បរទេស៖ លោកស្រី Lori Glaze នាយកផ្នែក Planetary Science Division នៅទីស្នាក់ការកណ្ដាលណាសាបានប្រកាសថា បេសកកម្ម VIPER នឹងចុះចតនៅតំបន់ចុងខាងលិចនៃតំបន់រណ្ដៅ Relay នៃប៉ូលខាងត្បូងព្រះចន្ទ។ ការសម្រេចចិត្តជ្រើសរើសទីតាំងចុះចតនេះតម្រូវឲ្យមានតុល្យភាពកត្តាប្រកួតប្រជែងមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការត្រួតពិនិត្យបេសកកម្មបានពិចារណាលើកម្រិតថេរសំខាន់ៗ ដូចជាភាពមើលឃើញរបស់ផែនដី សម្រាប់ការទំនាក់ទំនងពីព្រះចន្ទទៅផែនដី ពន្លឺព្រះអាទិត្យលើលក្ខណៈភូមិសាស្ត្រដីដែលសមស្របសម្រាប់រ៉ូបូតដើម្បីរុករក ហើយអ្វីដែលសំខាន់បំផុតនោះគឺវត្តមានទឹកកកនិងធនធានផ្សេងទៀតដែលគេរំពឹងទុក។

ក្នុងអំឡុងពេលបេសកកម្ម១០០ថ្ងៃរបស់រ៉ូបូត VIPER គឺត្រូវបានគេរំពឹងថា នឹងធ្វើការស្រាវជ្រាវយ៉ាងហោចណាស់កន្លែងសក្ដានុពលចំនួន៦ ដែលគ្របដណ្ដប់លើផ្ទៃដីប្រហែល១៦គីឡូម៉ែត្រទៅ២៤គីឡូម៉ែត្រនៃផ្ទៃឋានព្រះចន្ទ ឆ្លងកាត់តំបន់មួយក្នុងចំណោមតំបន់ត្រជាក់នានា នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលបានសិក្សារហូតមកដល់បច្ចុប្បន្ន។ នោះរួមបញ្ចូលរណ្ដៅដែលមិនត្រូវពន្លឺព្រះអាទិត្យ ដែលអាចមានលទ្ធភាពសក្ដានុពលផ្ទុកនូវទឹកដែលកក៕

រ៉ូបូត VIPER
រ៉ូបូត VIPER

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T