អ្នកវិភាគម្នាក់បានទាយថា iPhone អេក្រង់បត់នឹងចេញនៅឆ្នាំ២០២៤

//s9.kh1.co/3e/3e1262fc61009e38980e257c44ec66f0ef7d0dc3.jpg
បច្ចេកវិទ្យា

 ២១-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គាត់បាននិយាយថា iPhone អេក្រង់បត់ដំបូងគេបំផុតរបស់ Apple នឹងមានបន្ទះបង្ហាញ QHD+ ទំហំ8អ៊ីញ។

បរទេស៖ អ្នកវិភាគផលិតផលរបស់ Apple លោក Ming-Chi Kuo បានទស្សន៍ទាយថា Touch ID នៅក្រោមអេក្រង់នឹងមកដល់នៅឆ្នាំ២០២៣ បូករួមនឹងពេលដែលគាត់រំពឹងថា នឹងមានទូរសព្ទ iPhone អេក្រង់បត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Kuo បានផ្ដោតលើគំរូ iPhone អេក្រង់បត់ ក្នុងខែឧសភា ឆ្នាំ២០២១។ នៅពេលនោះ គាត់បាននិយាយថា iPhone អេក្រង់បត់ដំបូងគេបំផុតរបស់ Apple នឹងមានបន្ទះបង្ហាញ QHD+ ទំហំ8អ៊ីញ។ បន្ទះបង្ហាញនេះត្រូវបានគេរំពឹងថានឹងមាន resolution 3,200 x 1,800។ ប្រសិនបើការរាយការណ៍នេះត្រឹមត្រូវ នោះវាច្បាស់ជាបន្ទះដែលមានគុណភាពបង្ហាញខ្ពស់ ជាងអេក្រង់7.3អ៊ីញ QXGA+ របស់ Samsung អេក្រង់បត់។

ដំបូងឡើយ លោក Kuo បាននិយាយថា Apple អាចនឹងផលិតទូរសព្ទ iPhone អេក្រង់បត់បានចន្លោះពី ១៥លាននិង២០លានគ្រឿង ក្នុងឆ្នាំ២០២៣។ ទោះជាយ៉ាងណា ជាមួយរបាយការណ៍ចុងក្រោយ លោក Kuo ជឿថា វានឹងរួចរាល់សម្រាប់រដូវកាលបញ្ចេញទូរសព្ទ iPhone ដូចរាល់ដង ប៉ុន្តែនៅក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៤៕

រូបតំណាង iPhone អេក្រង់បត់
រូបតំណាង iPhone អេក្រង់បត់

ប្រភព: AppleInsider

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T