កាន់តែងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកកោះកុង! foodpanda បានពង្រីកសេវាកម្មមកដល់ខេត្តកោះកុងហើយ

//s9.kh1.co/29/29d39b05f58b46c82f5ea1e84b59946c6b94c7f8.jpg
សង្គម

 ២១-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចាប់ពីថ្ងៃអង្គារទី ២១ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ អតិថិជននិងម្ចាស់អាជីវកម្មដៃគូទាំងអស់ ស្ថិតក្នុងខេត្តកោះកុង កាន់តែមានភាពងាយស្រួលក្នុងកុម្ម៉ង់ទិញ និងលក់ ម្ហូបអាហារ និងភេសជ្ជៈ សម្ភារប្រើប្រាស់

កោះកុង៖ ចាប់ពីថ្ងៃអង្គារទី ២១ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ អតិថិជននិងម្ចាស់អាជីវកម្មដៃគូទាំងអស់ ស្ថិតក្នុងខេត្តកោះកុង កាន់តែមានភាពងាយស្រួលក្នុងកុម្ម៉ង់ទិញ និងលក់ ម្ហូបអាហារ និងភេសជ្ជៈ សម្ភារប្រើប្រាស់ នានាក្រោយពីក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេរបស់កម្ពុជា foodpanda បន្តពង្រីកសាខារបស់ខ្លួនចូលដល់ខេត្តជាប់ព្រំប្រទល់ថៃមួយនេះ ដើម្បីផ្តល់សេវាដឹកជញ្ជូនដល់ផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
foodpanda
foodpanda

ការបន្តពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការបោះជំហានចូលដល់ខេត្ត កោះកុង អំឡុងពេលនៃវិបត្តិកូវីដ១៩នេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ក្រុមហ៊ុន foodpanda ក្នុងការចូលរួមលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមផងដែរដើម្បីធានាថាម្ចាស់អាជីវកម្មជាដៃគូនៅតែអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន ទោះបីស្ថិតក្នុងស្ថានភាពលំបាកបែបនេះក៏ដោយ។ អ្វីដែលពិសេសដើម្បីអបអរការប្រកាសឲ្យប្រើប្រាស់នេះរាល់អតិថិជនទាំងអស់ ទទួលបានការបញ្ចុះតម្លៃ50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី 3$ រួមនឹងការដឹកជញ្ជូ​ន រហ័សទាន់ចិត្ត ដោយប្រើកូដ «HELLOKK»។

មិនត្រឹមតែប៉ុណ្ណោះ ការពង្រីកសាខាថ្មីនេះក៏ជាការបង្ហាញពីការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ តាមរយៈការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះបើគ្មានការចាំបាច់ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែនៅតែអាចទិញសម្ភារប្រើប្រាស់សំខាន់ៗស្បៀងភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែបបានដោយគ្រាន់តែប្រើប្រាស់កម្មវីធីទូរសព្ទ(App) foodpanda។  ក្រៅពីនេះ foodpanda នៅតែបន្តជួយគាំទ្រសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានារបស់ខ្លួន ដោយក្រុមការងាររបស់ក្រុមហ៊ុនក៏បាននាំយកសម្ភារពេទ្យនិងសម្ភារប្រើប្រាស់ការពារមេរោគកូវីដ១៩ដូចអាល់កុល ម៉ាស ដល់សាលាក្រុង កោះកុង ផងដែរ។

កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និង​របស់​របរប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬទៅ​ទិញ​ដោយ​ផ្ទាល់នោះទេ។ 

ដើម្បីទទួលបានព័ត៌មានអំពីប្រូម៉ូសិនពិសេសៗ  និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេសូមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ទាំងអស់គ្នា។ ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕ 

foodpanda
foodpanda
foodpanda
foodpanda
foodpanda
foodpanda
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T