ដាក់ចំៗ! ឈ្នះគេមែន តែ Owen ចេញមុខរិះ.គន់អាកប្បកិរិយាកីឡាករ Man UTD រូបនេះខ្លាំងៗណាស់

//s9.kh1.co/f3/f33997dcb169a81feb1082550f8240f1e2b8649d.jpg
កីទ្បា

 ២១-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Michael Owen រិះគន់ Jesse Lingard ដែលមិនព្រមគ្រាប់បាល់ទល់នឹង West Ham

អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Michael Owen បានចេញមុខរិះគន់ កីឡាករ Jesse Lingard ដែលមិនព្រមអបអរសាទរគ្រាប់បាល់ទល់នឹង West Ham United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Michael Owen
  លោក Michael Owen

ជាការពិតណាស់ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ​ Lingard ត្រូវបានប្តូរចូលមកកាន់ទីលាននៅក្នុងនាទីទី៧៣ លេងទល់នឹងក្លិបចាស់ ហើយ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ គេបានស៊ុតបញ្ចូលទីនៅក្នុងនាទីទី៨៩ និង បានអបអរគ្រាប់បាល់ឡើយ ជាការគោរពដល់ក្លិបចាស់ ហើយ មួយគ្រាប់នេះបានជួយ Man Utd ទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង១។

  កីឡាករ Jesse Lingard
  កីឡាករ Jesse Lingard

លោក Owen បាននិយាយថា៖

ការបញ្ចប់ទីរបស់ Lingard គឺ ពិតជាអស្ចារ្យណាស់។ រឿងដែលអន់បំផុតសម្រាប់គាត់នោះ គឺ ការមិនអបអរគ្រាប់បាល់។ វាជារឿងដែលមិនគួរឲ្យជឿដែលកីឡាករមិនព្រមអបអរគ្រាប់បាល់នៅពេលដែលគេស៊ុតបញ្ចូលទីទល់នឹងក្លិបចាស់។ ប្រសិនបើគាត់មិនចង់ស៊ុតបញ្ចូលទី ឬ មិនសប្បាយចិត្ត គាត់អាចបញ្ជូនបាល់ទៅមិត្តរួមក្រុមបាន៕

លោក Michael Owen
  កីឡាករ Jesse Lingard
  កីឡាករ Jesse Lingard

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T