គម្រោងនាំយកដំរីបុរាណ mammoth ដែលផុតពូជហើយ ឲ្យត្រឡប់រស់រានមានជីវិតមកវិញ ទទួលបានប្រាក់ជ្រោមជ្រែង១៥លានដុល្លារ

//s9.kh1.co/00/005ad4713b21adf8a0e7a3b90eb4ddcb644ff892.jpg
បច្ចេកវិទ្យា

 ២០-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គោលដៅគឺប្រើប្រាស់វិស្វកម្មសេនេទិច ដើម្បីបង្កើតដំរី mammoth កូនកាត់ ដែលមើលទៅដូចជាដំរី mammoth រោមច្រើន។

បរទេស៖ កិច្ចខិតខំប្រឹងប្រែងខាងវិទ្យាសាស្ត្រ ដើម្បីធ្វើឲ្យសត្វដំរីដ៏ធំរស់រានមានជីវិតមកវិញ ដែលបានផុតពូជកាលពី៤,០០០ឆ្នាំមុន ទើបទទួលបានប្រាក់ជ្រោមជ្រែង១៥លានដុល្លារ។ ក្រុមអ្នកជំនាញផ្នែកហ្សែនដឹកនាំដោយលោក George Church នៃសាលាវេជ្ជសាស្ត្រ Harvard Medical School ស្រមៃពីសត្វដំរី mammoth នឹងអាចមានវត្តមានម្ដងទៀតនៅជម្រកធម្មជាតិរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលដៅគឺប្រើប្រាស់វិស្វកម្មសេនេទិច ដើម្បីបង្កើតដំរី mammoth កូនកាត់ ដែលមើលទៅដូចជាដំរី mammoth រោមច្រើន។ អ្នកគាំទ្រគម្រោងនេះជឿជាក់ថា សត្វប្រភេទនេះអាចនឹងជួយស្ដារប្រព័ន្ធអេកូឡូស៊ីទុនដ្រាអាក់ទិក និងអភិរក្សដំរីអាស៊ីដែលជិតផុតពូជ ដែលជាសាច់ញាតិជិតបំផុតរបស់ដំរីរោមច្រើន mammoth។

ផែនការដ៏មោះមុតនេះពោរពេញដោយបញ្ហាជាច្រើន។ អ្នកវិទ្យាសាស្ត្រខ្លះចោទសួរថា តើយើងយល់ដឹងច្បាស់លាស់ទេដើម្បីបង្កើតការប៉ុនប៉ងនេះ និងចំណុចធំៗនៃការទទួលធ្វើបែបនេះ។ ប៉ុន្តែការគិតយ៉ាងល្អិតល្អន់ទាក់ទងនឹងសត្វផុតពូជគឺជារឿងមួយគួរឲ្យចង់ធ្វើ៕

រូបតំណាងសត្វដំរីរោមច្រើន mammoth ដាក់តាំងបង្ហាញ នៅប្រទេសបារាំង
រូបតំណាងសត្វដំរីរោមច្រើន mammoth ដាក់តាំងបង្ហាញ នៅប្រទេសបារាំង

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T