លេីកទី១ ក្នុងស្រុកខ្មែរ ដែល សួស វីហ្សា និងស្វាមី Liveម្តងអ្នកមេីលដល់១២ម៉ឺននាក់ ដោយគ្មានការជេរ ហែកហួរគ្នា មិនបំពុលសង្គម

//s9.kh1.co/b9/b989f3ae0a7c3e2d7c72b641918aeec7d3e8bf2f.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក តារាស្រី សួស វីហ្សា និងស្វាមី Liveម្តងអ្នកទស្សនា១២ម៉ឺននាក់ ដោយគ្មានការជេរ ហែកហួរគ្នា

រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀង សួស វីហ្សា និងស្វាមី បាន​បង្កើតមុខរបរថ្មី គឺលក់កាបូបតាមអនឡាញ ដោយការផ្សាយបន្តផ្ទាល់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានហ្វេនៗជាច្រើន ចូលចិត្តទិញនិងទស្សនា ម្តងៗយ៉ាងច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីយប់មិញនេះ នរណាៗក៏ភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ដែរ ក្រោយពេល គូស្វាមីភរិយា តារាចម្រៀង សួស វីហ្សា និងស្វាមី Liveលក់ម្តង មានអ្នកទស្សនារហូតដល់ ១២ម៉ឺននាក់ ដែលចំនួននេះ ត្រូវមហាជនលើបណ្តាញសង្គម គិតថា​ ជាតួលេខច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការLive នៅកម្ពុជា ដោយចំនួនច្រើនមែន តែគ្មានការជេរហែកហួរគ្នា។

ផ្ទុយទៅវិញ ចំនួន១២ម៉ឺននាក់នេះ ជាចំនួនអ្នកទស្សនា ដែលចូលមកមើល ហើយសប្បាយចិត្តនិងផ្ទុះសំណើច ដោយសារតែ ការលេងសើចរបស់គូស្វាមីភរិយាមួយគូនេះ ជាពិសេសគឺ លោក ថមមី ស្វាមីតារាស្រីរូបនេះ ក្នុងការសម្តែងជាតួស្រីញិកញ៉ុក ដោយគ្រាន់តែបើកLiveភ្លាម អ្នកទស្សនាលោតដល់ចំនួននេះនៅប៉ុន្មាននាទីក្រោយ តែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង សួស វីហ្សា និងស្វាមី  
  តារាចម្រៀង សួស វីហ្សា និងស្វាមី  
  តារាចម្រៀង សួស វីហ្សា និងស្វាមី  
  តារាចម្រៀង សួស វីហ្សា និងស្វាមី  
  តារាចម្រៀង សួស វីហ្សា និងស្វាមី  
  តារាចម្រៀង សួស វីហ្សា និងស្វាមី  
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សួស វីហ្សាថមមី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T