ហ្វេនៗភ្ញាក់ផ្អើល ក្រោយល្បីថា អតីតស្វាមី Zhao Liying ទុកកូនចោលជាមួយនឹងអ្នកបើកឡាន

//s9.kh1.co/5a/5aacc8ca54d972b49935831d47f472da860693d8.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីបានបង្ហាញខ្លួនជាមួយនឹងកូនប្រុសហើយ តារាសម្ដែងប្រុស លោក​ Feng Shaofeng ដែលជាអតីតស្វាមីរបស់តារាស្រី Zhao Liying ត្រូវបានមនុស្សជាច្រើនមិនពេញចិត្តនៅពេលបង្ហាញសកម្មភាពទុកកូនតូចឲ្យនៅតែឯងក្នុងឡាន

ចិន៖ កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា កន្លងទៅនេះ យោងតាម ទំព័រដ៏ល្បីមួយបានរាយការណ៍ថា មានអ្នកប្រមាញ់រូបថតបានចាប់យករូបភាពរបស់តារាសម្ដែងប្រុស លោក Feng Shaofeng និងកូនប្រុសបានលេចមុខនៅហាងលក់រថយន្តមួយនៅទីក្រុងប៉េកាំង ព្រមទាំងជាពេលវេលាដ៏កម្រមួយ ដែលអតីតស្វាមីរបស់តារាស្រី Zhao Liying បានបង្ហាញខ្លួនជាមួយនឹងកូនប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងនោះដែរ តារាប្រុសរូបនេះ ស្រាប់តែបានបង្កភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមដោយសារតែសកម្មភាពតូចតាចមួយ បន្ទាប់ពីចុះពីឡានភ្លាម លោក​ Feng Shaofeng និងអ្នកបើកបរហាក់ជាប់រវល់រៀបចំរបស់របរនៅពីក្រោយឡាន ដោយទុកកូនប្រុសរបស់ខ្លួនអង្គុយយ៉ាងស្រួលនៅក្នុងឡានលេងដោយខ្លួនឯង។ 

ក្រោយពីនោះ តារាប្រុសរូបនេះ បានទៅនិយាយជាមួយកូនប្រុសរបស់ខ្លួនមួយសន្ទុះ បន្ទាប់មកក៏ចូលទៅខាងក្នុងហាងលក់រថយន្ត ដែលធ្វើឲ្យមនុស្សជាច្រើន បានថ្កោលទោសចំពោះអាកប្បកិរិយានៃការទុកកូនប្រុសតូចចោលតែម្នាក់ឯងឲ្យនៅជាមួយនឹងអ្នកបើកបរ ដែលកំពុងតែរវល់រៀបចំរបស់របរលើឡានរបស់ខ្លួន ថែមទៀតផង៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying និង អតីតស្វាមី Feng Shaofeng
Zhao Liying និង អតីតស្វាមី Feng Shaofeng
Zhao Liying និង អតីតស្វាមី Feng Shaofeng
Zhao Liying និង អតីតស្វាមី Feng Shaofeng
រូបភាពដែល Feng Shaofeng ទុកកូនចោលក្នុងឡានតែឯង

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T