សួរច្រើនពេក Irina Shayk ឆ្លើយតបព័ត៌មានទាក់ទងតារារ៉េប Kanye West លើកឡើងថា....

//s9.kh1.co/9f/9f697826ce247852f230543c05f3bf221d3629cc.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Irina Shayk ឆ្លើយតបនឹងព័ត៌មានណាត់ជួបរវាងតារារ៉េប Kanye West

បរទេស៖ ចាប់តាំងពីដំណើរកម្សាន្តជាមួយតារាចម្រៀងរ៉េប Kanye West កាលពីខែមិថុនា តារាម៉ូដែល Irina Shayk យកបាននិយាយជាលើកដំបូងអំពីពាក្យចចាមអារ៉ាមស្នេហាប៉ុន្តែជាមួយនឹងចម្លើយមិនច្បាស់លាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី HighSnobiety នៅពេលត្រូវបានសួរអំពី Kanye West អ្នកម្តាយកូនមួយរូបនេះ បានឆ្លើយតបថាទាក់ទង ទៅនឹងទំនាក់ទំនង ស្នេហាស្រពិចស្រពិលមួយនេះ ដោយបាននិយាយថា៖

“ថ្ងៃស្អែកនឹងមានពាក្យចចាមអារ៉ាមថាខ្ញុំកំពុងណាត់ជួបអ្នកបើកទ្វារផ្ទះ បន្ទាប់មកនឹងថា​ ណាត់ជួបអ្នកផ្សេងទៀត តែងតែមានពាក្យចចាមអារ៉ាមជានិច្ច តែយ៉ាងណាខ្ញុំនៅតែជាខ្ញុំ

Irina Shayk

តួយ៉ាង តារាស្រីរូបនេះ តែងតែនិយាយយ៉ាងតឹងរ៉ឹង អំពីជីវិតឯកជនរបស់នាង ដោយបានលើកឡើងថា ជីវិតឯកជនគួរតែត្រូវបានរក្សាទុកជាលក្ខណៈឯកជន មិនគួរនរណាត្រូវបានដឹងនោះទេ ជាពិសេសនោះ មិនបាច់ចង់ដឹង និងចង់ឬ ពីជីវិតឯកជនរបស់អ្នកដទៃ។

ត្រឡប់ទៅវិញ អតីតតារាម៉ូដែល Victoria's Secret ត្រូវបានគេឃើញសម្រាកវិស្សមកាលនៅរមណីយដ្ឋានមួយក្នុងទីក្រុង Provence ប្រទេសបារាំងរយៈពេលបីថ្ងៃជាមួយតារាចម្រៀងរ៉េប Kanye West ក្នុងឱកាសខួបកំណើតរបស់ពោះម៉ាយរូបនេះ (ថ្ងៃទី ៨ ខែមិថុនា) ។

ទៀតសោត លើសពីនេះ ពួកគេបានឡើងយន្តហោះផ្ទាល់ខ្លួនដើម្បីត្រលប់ទៅទីក្រុងញូវយ៉កនៅថ្ងៃទី ១០ ខែមិថុនានៅពេលនោះសារព័ត៌មានហូលីវូដទាំងអស់បានបញ្ជាក់ថា Kanye West កំពុងតែដើរតាមយកចិត្តពី តារាម៉ូដែលជនជាតិ រុស្សីរូបនេះ។

ទោះយ៉ាងណា ត្រឹមខែសីហាប្រភពជាច្រើនបានបង្ហាញថាគូស្នេហ៍តារាមួយគូនេះបានបែកបាក់គ្នាហើយបានត្រលប់មករកទំនាក់ទំនងមិត្តភក្តិប្រុសស្រីវិញ។ យ៉ាងណាមិញ ក៏មានប្រភពបាននិយាយថា អ្នកទាំងពីរគ្មានទំនាក់ទំនងស្នេហាអ្វីនោះទេ គ្រាន់តែមានអារម្មណ៍ល្អ រាប់អានគ្នាដូចមិត្តភក្តិតែប៉ុណ្ណោះ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Irina Shayk
Irina Shayk
Irina Shayk
Irina Shayk
Kanye West 
Kanye West 
កាលអ្នកទាំងពីរមានដំណើរកម្សាន្តជាមួយគ្នា
កាលអ្នកទាំងពីរមានដំណើរកម្សាន្តជាមួយគ្នា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T