គួរឲ្យបារម្ភ! ឥឡូវប្រហោងអូហ្សូននៅប៉ូលខាងត្បូងបានរីកខុសពីធម្មតា រហូតដល់ធំជាងទ្វីបអង់តាក់ទិកទៅទៀត

//s9.kh1.co/4c/4ce5068f9d3bcddb1e8224ff0d9dbbf471b37b44.jpg
បច្ចេកវិទ្យា

 ១៧-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អូហ្សូនចាប់ផ្ដើមចុះខ្សោយនិងបង្កើតជាប្រហោងនៅលើទ្វីបអង់តាក់ទិក ក្នុងរដូវផ្ការីកនៅអឌ្ឍគោលខាងត្បូង ដែលចាប់ពីខែសីហាដល់ខែតុលា។

បរទេស៖ ប្រហោងអូហ្សូនដែលបង្កើតជារៀងរាល់ឆ្នាំនៅលើប៉ូលខាងត្បូង ឥឡូវនេះមានទំហំធំជាងទ្វីបអង់តាក់ទិកទៅទៀត នេះបើយោងតាមសម្ដីរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីសេវាកម្ម Copernicus Atmosphere Monitoring Service របស់សហភាពអឺរ៉ុប។ អូហ្សូនចាប់ផ្ដើមចុះខ្សោយនិងបង្កើតជាប្រហោងនៅលើទ្វីបអង់តាក់ទិក ក្នុងរដូវផ្ការីកនៅអឌ្ឍគោលខាងត្បូង ដែលចាប់ពីខែសីហាដល់ខែតុលា។ ជាទូទៅ វាឈានដល់ទំហំធំបំផុតរបស់វា នៅចន្លោះពាក់កណ្ដាលខែកញ្ញា និងពាក់កណ្ដាលខែតុលា នេះបើយោងតាមសេវាកម្ម Copernicus។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរីកធំគួរឲ្យកត់សម្គាល់កាលពីសប្ដាហ៍មុន ឥឡូវប្រហោងនេះមានទំហំធំជាង៧៥ភាគរយនៃប្រហោងអូហ្សូនកាលពីឆ្នាំមុនៗ នៅដំណាក់កាលដូចគ្នានៃរដូវ ចាប់តាំងពីឆ្នាំ១៩៧៩មក ហើយឥឡូវវារីកធំជាងទ្វីប ដែលវាស្ថិតនៅពីខាងលើទៅទៀត។

លោក Vincent-Henri Peuch ប្រធានសេវាកម្ម Copernicus បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «នៅឆ្នាំនេះ ប្រហោងអូហ្សូនបានវិវត្ត ដូចការរំពឹងទុក នៅដើមរដូវកាល។ ឥឡូវនេះ ការព្យាករណ៍របស់យើងបង្ហាញថា ប្រហោងឆ្នាំនេះវិវត្ត​ ទៅជាធំជាងធម្មតា»។ យោងតាមសេវាកម្ម Copernicus បានឲ្យដឹងថា ប្រហោងកាលពីឆ្នាំមុនបានលេចឡើងដោយចៃដន្យ ក្នុងខែកញ្ញា ប៉ុន្តែវាបានក្លាយជាប្រហោងអូហ្សូនមានរយៈពេលវែងជាងគេបំផុត នៅក្នុងកំណត់ត្រាទិន្នន័យ។

ផែនទីបង្ហាញពី ប្រហោងអូហ្សូនថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១
ផែនទីបង្ហាញពី ប្រហោងអូហ្សូនថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

ស្រទាប់អូហ្សូនដែលស្ថិតនៅកម្ពស់ចន្លោះពី ១៤ទៅ៣៥គីឡូម៉ែត្រខាងលើផែនដី អាចការពារភពរបស់យើងពីកាំរស្មីអ៊ុលត្រាវីយូឡេ។ ជាធម្មតា ប្រហោងនៅអឌ្ឍគោលខាងត្បូងបណ្ដាលមកពី សារធាតុគីមីដូចជាក្លូរីននិង bromine ដែលបានរសាត់ទៅដល់មណ្ឌលអាកាសស្ងប់ បង្កើតប្រតិកម្មកាតាលីករ ក្នុងរដូវរងារនៅទ្វីបអង់តាក់ទិក។

សេវាកម្ម Copernicus បានត្រួតពិនិត្យស្រទាប់អូហ្សូនដោយប្រើគំរូកុំព្យូទ័រ និងការសង្កេតតាមផ្កាយរណប ហើយទោះបីជាស្រទាប់អូហ្សូនកំពុងបង្ហាញសញ្ញានៃការផ្សះមកវិញ ក៏វានឹងមិនអាចផ្សះបានទាំងស្រុងឡើយ រហូតដល់ទសវត្សរ៍ឆ្នាំ២០៦០ឬ២០៧០។ នេះដោយសារតែវានឹងត្រូវការពេលវេលា ដើម្បីមើលពីផលប៉ះពាល់នៃការបញ្ឈប់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs) ដែលបំផ្លាញស្រទាប់អូហ្សូន៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T