មូលហេតុ ដែលធ្វើឲ្យសុគន្ធកញ្ញា ក្លាយជាតារា មិនដែលធ្លាក់កូដ

//s9.kh1.co/80/808a439efdefba48ef28d3e087cc5c0f0cf59dda.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មូលហេតុទាំងនេះហើយ ទើបធ្វើឲ្យ តារាចម្រៀងស្រី ឪក​ សុគន្ធកញ្ញា ក្លាយជា តារាខ្មែរម្នាក់ មិនដែលធ្លាប់ស្គាល់ភាពធ្លាក់ប្រជាប្រិយភាព

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បច្ចុប្បន្ននេះ បងប្អូនខ្មែរស្ទើរតែទាំងអស់ទៅហើយ ដែលនរណាៗ ក៏ស្គាល់ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឪក​ សុគន្ធកញ្ញា ដែលរូបនាង ត្រូវមហាជនខ្មែរ ចាត់ទុកជាតារាស្រីម្នាក់ ដែលមិនធ្លាប់ធ្លាក់ប្រជាប្រិយភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ទោះបីជា រូបនាងមិនបាន ចេញបទចម្រៀងច្រើនក្តីក្នុងមួយរយៈចុងក្រោយនេះ តែរូបនាង នៅតែរក្សាបាន នូវប្រជាប្រិយភាពរបស់ខ្លួនដូចពេលមុនៗដដែល ដែលជាហេតុធ្វើឲ្យ បងប្អូនខ្លះ ផ្ទុះសំណួរជាច្រើន ហេតុអ្វីបានជា តារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាព ខណៈរាមច្បងមួយចំនួន ហាក់បាត់មុខបណ្តើរៗ?

យ៉ាងណាមិញ មានគណនីហ្វេសប៊ុកមួយ បានរៀបរាប់ពី មូលហេតុចម្បងៗ ដែលធ្វើឲ្យ Idol របស់ខ្លួនរូបនេះ នៅតែល្បី ដែលហេតុផលទាំំងនេះ សុទ្ធតែជា ការប្រមូលពីបណ្តាហ្វេនៗរបស់តារាចម្រៀងរូបនេះ ដោយក្នុងនោះ បានបញ្ជាក់យ៉ាងច្បាស់ ថា មូលហេតុដែលធ្វេីអោយស្រលាញ់​ ឪក​ សុគន្ធកញ្ញា​ មិនផ្លាស់ប្តូរ នោះគឺ ៖

-តារាដែលមិនខ្វល់តែស្កររឿងអ្នកដទៃ-ប្រឹងប្រែងដោយសមត្ថភាពខ្លួនឯងរហូតឡេីងដល់ចំណុចកំពូល-តារាដែលមិនចេះdrama តម្អូញតម្អែពីទុក្ខលំបាកទាក់ទាញចំណាប់អារម្មណ៍-មិនចេះតមត liveបកស្រាយថាខ្លួនល្អ មិនទម្លាក់កំហុសទៅគេ-រឹងមាំមិនស្លូតមិនកាច-មានតារាចម្រៀងរៀមប្អូនគោរពស្រលាញ់ច្រេីន-ធ្វេីបុណ្យចេញពីចិត្តបេីអ្នកទទួល. មិនបង្ហោះគឺហ្វេនមិនដឹង-ណែនាំហ្វេនអោយស្រលាញ់ការសិក្សា មិនបង្រៀនហ្វេនតបតអ្នករិះគន់-តារាដែលល្បីចេញពីបទចម្រៀងមិនមែនមកពីកត្តាខាងលេីនៅមានច្រេីនទៀត…៕

Event Alis's Bedroom KH

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ឪក​ សុគន្ធកញ្ញា
  អ្នកនាង ឪក​ សុគន្ធកញ្ញា
  អ្នកនាង ឪក​ សុគន្ធកញ្ញា
  អ្នកនាង ឪក​ សុគន្ធកញ្ញា
  អ្នកនាង ឪក​ សុគន្ធកញ្ញា
  អ្នកនាង ឪក​ សុគន្ធកញ្ញា
  អ្នកនាង ឪក​ សុគន្ធកញ្ញា
  អ្នកនាង ឪក​ សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T