តើមនុស្សចាប់ផ្ដើមចេះប្រើសម្លៀកបំពាក់តាំងពីពេលណា? ការសិក្សានៅក្នុងល្អាងមួយ អាចនឹងស្រាយបំភ្លឺ

//s9.kh1.co/02/02855a51fc17de05af0a9e4013cb923a5a1659ea.jpg
បច្ចេកវិទ្យា

 ១៧-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភស្ដុតាងដ៏កម្រ ដែលមនុស្សសម័យបុរាណបានស្លៀកសម្លៀកបំពាក់ និងស្ទាយ៍របស់ពួកគេ។

បរទេស៖ របកគំហើញបុរាណវិទ្យាថ្មីមួយបានស្រាយបំភ្លឺ អំពីម៉ូដសម្លៀកបំពាក់របស់មនុស្ស កាលពីសម័យដើម។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភស្ដុតាងដ៏កម្រ ដែលមនុស្សសម័យបុរាណបានស្លៀកសម្លៀកបំពាក់ និងស្ទាយ៍របស់ពួកគេ។ ប្រមាណជាពី៩០,០០០ឆ្នាំ ទៅ១២០,០០០ឆ្នាំមុន មនុស្សបានស្លៀកពាក់ស្បែកនិងរោមសត្វ រួមមានកញ្ជ្រោង ឆ្កែព្រៃ និងឆ្មាព្រៃ ហើយការរកឃើញនេះបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ iScience។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនិពន្ធការសិក្សាអាចកំណត់ ពីម៉ូដសម្លៀកបំពាក់សម័យបុរាណដ៏ពេញនិយម អាស្រ័យលើឧបករណ៍ឆ្អឹងចំនួន៦២ ដែលពួកគាត់បានរកឃើញនៅក្នុងល្អាងប្រទេសម៉ារ៉ុក ដែលខ្លះមើលទៅមិនត្រូវបានប្រើសម្រាប់ធ្វើជាអាហារទេ ប៉ុន្តែទុកសម្រាប់បង្កើតសម្លៀកបំពាក់។

អ្នកនិពន្ធដឹកនាំនិងជាអ្នកវិទ្យាសាស្ត្របច្ឆាបណ្ឌិត អ្នកស្រី Emily Yuko Hallett បានប្រាប់សារព័ត៌មាន CNN ថា៖ «ខ្ញុំមិនរំពឹងថា នឹងរកឃើញរបស់ទាំងនេះ។ ហើយខ្ញុំកំពុងប្រមូលពួកវា ដោយមានឆ្អឹងសត្វប្រហែល១២,០០០។ ខ្ញុំចាប់អារម្មណ៍ថា ឆ្អឹងទាំងនេះមានរូបរាងផ្សេងៗពីគ្នា។ វាមិនមែនជាទម្រង់រូបរាងពីធម្មជាតិនោះទេ។ ហើយពួកវារាងភ្លឺចាំង និងមានស្នាមឆ្កូត»។

អ្នកស្រី Hallett បានបន្ថែមទៀតថា មនុស្សបានបរិភោគសាច់សត្វ រួចបោះឆ្អឹងចោល ហើយឆ្អឹងខ្លះដែលពួកគេយកមកប្រើជាឧបករណ៍ គឺមានភាពខុសប្លែកគ្នា ដោយសារតែពួកវាភ្លឺចាំង។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នករស់នៅក្នុងល្អាងកាលពីមុនបានបកស្បែកសត្វសាហាវផ្សេងៗនៅក្នុងតំបន់៕

ក្រុមអ្នកស្រាវជ្រាវ
ក្រុមអ្នកស្រាវជ្រាវ
ល្អាង Contrebandiers ប្រទេសម៉ារ៉ុក
ល្អាង Contrebandiers ប្រទេសម៉ារ៉ុក
សម្លៀកបំពាក់់ស្បែកសត្វ
សម្លៀកបំពាក់់ស្បែកសត្វ

ប្រភព: New York Post

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T