តៃវ៉ាន់៖ កម្រងរូបភាពជាច្រើន ក៏ដូចជាព័ត៌មានលម្អិត ដែលតារាចម្រៀងប៉ុបចិនតៃវ៉ាន់ Jay Chou បានរស់នៅក្នុងផ្ទះ Penthouse បែបជាន់ខ្ពស់មួយ ដ៏ស្រស់ស្អាត ដែលបានទិញក្នុងឆ្នាំ ២០១៥ បន្ទាប់ពីរៀបការជាមួយតារាបង្ហាញម៉ូតតៃវ៉ាន់-អូស្ត្រាលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អចលនទ្រព្យមួយនេះ ត្រូវបានគេឲ្យដឹង វាជាប្រណីត ដែលបានរចនាសម័យទំនើប គ្មានពីរ ដែលប្រើប្រាស់គ្រឿងបរិក្ខារ ទាន់សម័យ ដែលប៉ាន់ប្រមាណ វាមានតម្លៃហក់លោតទៅដល់ ២៣.៨ លានដុល្លារអាមេរិក ដែល មានទីតាំងស្ថិតនៅជាន់ខាងលើខ្ពស់បំផុត នៃ peace palace ដែលជាអគារអាផាតមេន នៅក្នុងស្រុក Dai A។
ជាមួយគ្នានេះដែរ ផ្ទះទំនើប ដែលត្រូវបានប៉ាន់ប្រមាណទំហំ ២៦៨ ម៉ែតការេ ដែលវាអាចមើលឃើញ ទេសភាពក្នុងទីក្រុងទាំងមូល ក៏ដូចជាអាគារតៃប៉ិ ១០១ បូករួមជាមួយនឹងទន្លេ តាំស៊ុយផងដែរ ។ អ្វីដែលចាប់អារម្មណ៍ជានេះ គ្រាន់តែជញ្ជាំងនៅក្នុងផ្ទះរបស់តារាចម្រៀងរូបនេះ ត្រូវបាន តុបតែងឲ្យរឹងមាំ និងការដេគ័រ មានតម្លៃជាង ៣លានដុល្លារឯណោះ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖