អាល្លឺម៉ង់៖ ខ្សែបម្រើឆ្នើម Leon Goretzka របស់ក្រុម Bayern Munich បានយល់ព្រមបន្ដកុងត្រាថ្មីនៅទឹកដី Allianz Arena រហូតដល់ឆ្នាំ២០២៦ ខណៈដែលកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅចុងបញ្ចប់រដូវកាល ២០២១-២០២២នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះត្រូវគេរំពឹងថានឹងទទួលបានថ្លៃនឿយហត់ចន្លោះពី ១២ ទៅ ១៥លានអឺរ៉ូ (ឬប្រមាណ ១៤ ទៅ ១៧លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា Goretzka បានផ្ទេរពី Schalke មកចូលរួម Bayern Munich ក្នុងឆ្នាំ២០១៨ ហើយកន្លងមកនេះ បានឈ្នះពាន Bundesliga ៣ដង, DFB-Pokal ២ដង, DFL Supercup ៣ដង, Champions League ម្ដងក្នុងឆ្នាំ២០២០ ហើយរួមទាំងពាន UEFA Super Cup និង FIFA Club World Cup ម្ដងផងដែរ។
ជម្រើសជាតិអាល្លឺម៉ង់រូបនេះ រកបាន២៥គ្រាប់ហើយ សម្រាប់ Bayern Munich ពីការបង្ហាញខ្លួនចំនួន១១៨ប្រកួត និងបានបង្ហាញខ្លួនចំនួន ៣៨ប្រកួតសម្រាប់ក្រុមជម្រើសជាតិផងដែរ៕
ប្រភព៖ goal