នៅចិនមានឡានតេស្តចល័ត តែនៅវៀតណាមវិញប្រែពី.រទេះប្រហិត ក្លាយជារទេះតេស្តកូវីដចល័ត

//s9.kh1.co/3e/3ec928da9ac2954c01488930d2edee8d0b48f424.jpg
សង្គម

 ១៦-កញ្ញា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

មានប្រជាជនមួយចំនួនតូច បានក្រឡេកឃើញដំបូង ខំគិតថា មានគេដើរលក់ប្រហិត

វៀតណាម៖ នៅឯប្រទេសចិន បានបង្កើតនូវរ៉ូបូតតូចមួយ និងដាក់លើរថយន្ដ ដើម្បីបើកការធ្វើតេស្តកូវីដចល័តជូនប្រជាពលរដ្ឋ តែយ៉ាងណាមិញ ងាកមកកាន់ប្រទេសវៀតណាមវិញ បានបង្កើតគំនិតថ្មីមួយ ដោយយករទេះលក់ប្រហិត កែច្នៃទៅជារទេះតេស្តចល័ត ដែលផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំង ក្នុងការធ្វើតេស្តជូនប្រជាពលរដ្ឋតាមភូមិ។ ទន្ទឹមនឹងនេះដែរ មានប្រជាជនមួយចំនួនតូច បានក្រឡេកឃើញដំបូង ខំគិតថា មានគេដើរលក់ប្រហិត តែលុះពេលរត់ទៅមើលជិត ទើបដឹងច្បាស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ចំពោះធ្នើរនៃរទេះ ដែលធ្លាប់តែដាក់ប្រហិត បានក្លាយជាកន្លែងផ្ទុកនូវឧបករណ៍វេជ្ជសាស្ត្រ ហើយចំណែកកន្លែងដាក់ចង្ក្រានហ្គាសវិញ បានក្លាយជាកន្លែងដាក់នូវស្រោមដៃ និងម៉ាស់ការពារជាដើម។

យ៉ាងណាមិញ ជុំវិញនៃការដើរប្រមូលសំណាកតាមភូមិបែបនេះ បានជួយសម្រួលភាពភ័យខ្លាចដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង និងអាចកាត់បន្ថយកំណើនអ្នកឆ្លង ដែលអ្នកខ្លះមិនហ៊ានទៅធ្វើតេស្តនៅទីប្រជុំជន ដោយសារតែវាមានហានិភ័យខ្ពស់ក្នុងឆ្លងមេរោគមកផ្ទះវិញផងដែរ៕

ប្រភព: laodong

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T