ចំណាត់ថ្នាក់តារានិករ ដែលពូកែខាង Stalk បំផុត

//s9.kh1.co/d1/d11361895c8e8aaede54ccb4389edd2a3ea2664d.jpeg
យុវវ័យ

 ១៦-កញ្ញា-២០២១ ៥ល្ងាច · ៤ ឆ្នាំមុន

មកដឹងថានរណាម្នាក់ណា ដែលពូកែ Stalk បំផុតខាងក្រោមនេះ ដោយផ្អែកលើតារានិកររបស់ពួកគេនីមួយៗ!

យល់ដឹង៖ ប្រសិនបើអ្នកកំពុងចំណាយពេលរាប់ម៉ោង នៅលើអ៊ីនធឺណេត តាមរកមើលនរណាម្នាក់ និងតាមដាននូវអ្វីដែលមនុស្សម្នាក់បង្ហោះ ឬធ្វើនៅលើអ៊ីនធឺណិត អ្នកអាចមើលទៅដូចជាមនុស្សដែលគួរឲ្យខ្លាច។ ម៉្យាងវិញទៀតការ Stalk នរណាម្នាក់ ដែលអ្នកចូលចិត្តដើម្បីមានឱកាសនិយាយជាមួយពួកគេ វាអាចហាក់ដូចជា រ៉ូមែនទិចចំពោះអ្នក ប៉ុន្តែមិនស្រួលចំពោះអ្នកដទៃឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី ចំណាត់ថ្នាក់តារានិករ ដែលពូកែខាង Stalk បំផុត ៖

១. Scorpio ♏️ 

នៅពេលដែល Scorpios ស្រលាញ់ គឺស្រលាញ់យ៉ាងងប់ងល់។ នៅពេលដែលពួកគេស្រលាញ់មនុស្សម្នាក់ ពួកគេអាចមានឱកាសខ្ពស់ក្នុងការក្លាយជាអ្នកចាំ​ Stalk ។ ដោយមានភាពងប់ងល់ ពួកគេប្រហែលជាមិនគិតថា​ ការធ្វើបែបនេះពិតជាចំលែកទៅមនុស្ស ដែលពួកគេកំពុងតាមដានឡើយ មិនថាចេតនារបស់ពួកគេ ពិតជាមិនថ្លៃថ្នូរប៉ុណ្ណាក៏ដោយ។

២. Taurus ♉️ 

Taureans គឺជាមនុស្សដែល រឹងចចេសតាំងពីធម្មជាតិ។ ប្រសិនបើពួកគេសម្រេចចិត្តថា ពួកគេចង់ណាត់ជួប ទាក់ទងជាមួយនរណាម្នាក់ហើយ ពួកគេនឹងមិនបោះបង់ឡើយ រហូតដល់ពួកគេបានធ្វើអ្វីគ្រប់យ៉ាងដើម្បីទាក់ទាញពួកគេ រួមទាំងការ Stalk ម្នាក់នោះផងដែរ។

៣. Cancer ♋️ 

Cancer មានទំនាក់ទំនង​ និងមនោសញ្ចេតនាផ្លូវចិត្តយ៉ាងជ្រាលជ្រៅជាមួយមនុស្សគ្រប់គ្នា។ ពួកគេអាចមានអារម្មណ៍ថា មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយមនុស្ស ទោះបីជាពួកគេមិនមានអារម្មណ៍ដូច្នេះក៏ដោយ។ នេះអាចធ្វើឲ្យពួកគេធ្វើសកម្មភាព មិនសមហេតុផលបន្តិចបន្តួចដូចជា Stalker ជាដើម។

រូបតំនាង
រូបតំនាង

៤. Pisces ♓️ 

នៅពេលដែលចាប់អារម្មណ៍ជាមួយនរណាម្នាក់ហើយ Pisces អាចមានអាកប្បកិរិយាដូចជា Stalker អញ្ចឹង។ ការធ្វើបែបនេះនឹងធ្វើឲ្យពួកគេកាន់តែឈ្លក់វង្វេងខ្លាំង ព្រោះពួកគេមានការកោតសរសើរ ចំពោះបុគ្គលនោះណាស់។

៥. Aries ♈️ 

ជាមនុស្សដែលនិយាយអ្វីដោយត្រង់ និងងប់ងល់ខ្លាំង Aries អាចដើរតួនិងមានអាកប្បកិរិយាដូចជាអ្នក Stalk ដែរពេលខ្លះ។ នេះក៏ដោយសារតែពួកគេមិនខ្លាចនឹងរារាំង ហើយជំនឿរបស់ពួកគេ​ គឺជឿជាក់ថាភាពស្មោះត្រង់គឺជាវិធីល្អបំផុត។

៦. Libra ♎️ 

Libra ជាមនុស្សដែលមានក្ដីស្រលាញ់ និងមិនចូលចិត្តនៅម្នាក់ឯង។ នេះអាចធ្វើឲ្យពួកគេដើរតួដូចមនុស្សធម្មតាពេលខ្លះ ដោយសារតែហេតុផលដែលពួកគេតែងតែចង់បានការសេពគប់ពីមននុស្សដែលនៅជុំវិញខ្លួន។

រូបតំនាង
រូបតំនាង

៧. Leo ♌️ 

ពួកគេមិនមែនជា Stalk គ្រប់ពេលនោះទេ ប៉ុន្តែអាចមានកម្មសិទ្ធិលើនរណាម្នាក់ និងគ្រប់គ្រងនៅពេលខ្លះ។ ទោះយ៉ាងណាក៏ដោយ នេះក៏ជាបញ្ហាដែរ ដោយសារតែធម្មជាតិរបស់ពួកគេគឺ មិនចង់ឲ្យនរណាម្នាក់រារាំងពួកគេដើម្បីអ្វីមួយឡើយ។

៨. Gemini ♊️ 

ពួកគេមិនពូកែធ្វើការសម្រេចចិត្តចុងក្រោយឡើយ។ នេះអាចធ្វើឲ្យពួកគេមិនប្រាកដអំពីអ្វី ដែលពួកគេពិតជាចង់បាន។ ដូច្នេះពួកគេនឹងមិនក្លាយជាមនុស្សដែលចូលចិត្ត Stalk ទេ រហូតទាល់តែពួកគេដឹងច្បាស់អំពីអ្វី ដែលពួកគេចង់បាន ហើយក្នុងរយៈពេលខ្លីផងដែរ។

៩. Capricorn ♑️ 

ពួកគេជាមនុស្សដែលមានវិន័យយ៉ាងខ្លាំង ហើយដូច្នេះពួកគេមិនចូលចិត្តក្នុងការ​ Stalk នរណាម្នាក់ឡើយ។ ពួកគេនឹងខំប្រឹងដើម្បីឈ្នះ ប៉ុន្តែមិនមែនដោយកម្លាំងឡើយ។ ពួកគេមានការគ្រប់គ្រងខ្លួនឯងគ្រប់គ្រាន់ដើម្បីអាចទប់ទល់បាននូវមនុស្សគ្រប់ពេល។

រូបតំនាង
រូបតំនាង

១០. Virgo ♍️ 

ពួកគេពិតជាមិនចូលចិត្តគំនិត នៃការប្តេជ្ញាចិត្តឡើយ ដូច្នេះគំនិតនៃការតស៊ូដើម្បីនរណាម្នាក់ ហាក់ដូចជាមិនសមនឹងពួកគេឡើយ។ ពួកគេគ្រាន់តែមិនជឿតាមរយៈការ Stalking ព្រោះវាមិនមែនជាធម្មជាតិរបស់ពួកគេឡើយ។

១១. Sagittarius ♐️ 

ពួកគេស្រលាញ់សេរីភាព ហើយស្អប់គំនិតដែលឈ្លក់វង្វេងនឹងនរណាម្នាក់ រហូតដល់ពួកគេក្លាយជាអ្នកដែលឈ្លក់វង្វេងខ្លួនឯង។ ពួកគេចង់ឲ្យចិត្តរបស់ពួកគេ កាន់កាប់ដោយគំនិត និងអារម្មណ៍ផ្ទាល់ខ្លួន ដោយមិនចាំបាច់គ្រប់គ្រងដោយមនុស្សម្នាក់ទៀត។

១២. Aquarius ♒️ 

ផ្ទុយស្រឡះពី Stalker ពួកគេមិនចង់បានការរំជួលចិត្តអ្វីទាំងអស់។ ពួកគេនឹងមិនដេញតាម ងប់ងល់ចំពោះអ្នកណាឡើយ ព្រោះវាត្រូវការពេលវេលា និងការខំប្រឹងប្រែងច្រើនពេក។ ប្រសិនបើពួកគេរកឃើញនរណាម្នាក់ ដែលពួកគេចូលចិត្តនោះ ពួកគេនឹងព្យាយាមទាក់ទងមនុស្សម្នាក់នោះ ដោយសមហេតុផល។

ប្រភព: timesofindia

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T