ឈុត CL ទោះស៊ិចស៊ីមែនពិត តែធ្វើឲ្យ ជនជាតិកូរ៉េសរសើរ រឿងមួយ

//s9.kh1.co/9b/9b990d2d4d776bbb3e800130a43f68f5a609562e.jpeg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ចំជា Queen មែន តារាចម្រៀងស្រី CL អតីតសមាជិកក្រុម 2NE1 បាននាំមរតករបស់ប្រទេសកូរ៉េ មកក្នុងកម្មវិធី Met Gala ដែរ

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១៣ ខែកញ្ញា នេះ តារាចម្រៀងស្រី CL ត្រូវបានគេប្រទះឃើញ នៅក្នុងកម្មវិធី «Met Gala ២០២១» នៅក្នុងរ៉ូបសាច់ខូវប៊យរបស់នាង ហើយកម្មវិធី Met Gala ឆ្នាំនេះ មានប្រធានបទសំខាន់គឺ «In America: A Lexicon of Fashion» ដើម្បីឱ្យសមនឹងប្រធានបទ CL បានធ្វើការរួមគ្នា ជាមួយអ្នករចនាម៉ូដ Alexander Wang តែម្តង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CL
CL

តាមពិត រ៉ូបរបស់ CL មិនត្រឹមតែត្រូវបានរចនាឡើង ដើម្បីឱ្យសមនឹងវប្បធម៌អាមេរិកនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអត្តសញ្ញាណរបស់នាង ជាជនជាតិកូរ៉េផងដែរ ប្រសិនបើអ្នកពិនិត្យមើលឱ្យបានដិតដល់នោះ ចំណងនៃរ៉ូបនេះត្រូវបានបំផុសគំនិតដោយ Hanbok ដែលជាសម្លៀកបំពាក់របស់ជនជាតិកូរ៉េ។

CL
CL

លើសពីនេះម៉ូដសក់ របស់ CL នៅក្នុងព្រឹត្តិការណ៍នេះ គឺជាការរចនាឡើង តាមរយៈម៉ូតសក់របស់ ម្ចាស់ក្សត្រី របស់ប្រទេសកូរ៉េ ផងដែរ។

CL
CL

ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធើណែតជាច្រើន ជាពិសេសអ្នកដែលមកពីប្រទេសកូរ៉េ បានកោតសរសើរ CL ចំពោះវិធីសាស្រ្តដ៏ឆ្លាតវៃរបស់នាង ក្នុងការនាំយកមរតកកូរ៉េ មកព្រឹត្តិការណ៍ពិភពលោក ដែលមតិមួយចំនួនបាននិយាយថា ៖

នាងមើលទៅអស្ចារ្យ ជាមួយនឹងរ៉ូប និងស្ទីលម៉ូដសក់ ដែលបានបំផុសគំនិតដោយ Hanbok នេះ។

អ្នកនិយមលេងអ៊ីនធើណែត

នោះគឺជាវិធីដ៏ឆ្លាតវៃ ដើម្បីបង្ហាញពីមរតកកូរ៉េ។

អ្នកនិយមលេងអ៊ីនធើណែត

នាងមិនធ្វើឲ្យបាត់បង់អត្តសញ្ញាណរបស់នាង ថាជាជនជាតិកូរ៉េនោះទេ៕

អ្នកនិយមលេងអ៊ីនធើណែត
CL
CL

ប្រភព : Kstarlive

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T