រាជធានីភ្នំពេញ ៖ កាលពី ២ខែមុនកន្លងទៅនេះ មហាជនលើបណ្តាញសង្គម នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ម្ចាស់ហាង និង ស្ថាបនិកយីហោ តោះទិញ ប៉ុនប៉ងចង់លោត ពីលើស្ពានគីហ្សូណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះ ធ្វើឲ្យ បណ្តាអ្នកគាំទ្ររូបលោក ពិតជាសម្តែងការព្រួយបារម្ភជាខ្លាំង ព្រោះធ្លាប់តែឃើញរីករាយ live លក់តាមអនឡាញដូចធម្មតា មើលទៅហាក់គ្មានទុក្ខព្រួយ បែរជាក្រោយខ្នង បុរសម្នាក់នេះ ពោរពេញដោយភាពស្មុគស្មាញរហូត ដល់ថ្នាក់គិតខ្លីយ៉ាងដូច្នេះ។
យ៉ាងណាក្តី ក្រោយពេល បានជួយសង្គ្រោះរួចមក បុរសរូបនេះ ក៏ទទួលការព្យាបាលពីគ្រូពេទ្យផ្នែកផ្លូវចិត្ត មិនតែប៉ុណ្ណោះ រូបលោកក៏បាន ប្រាប់ឲ្យដឹងថា ក្រោយទទួលការព្យាបាលលើកទឹកចិត្ត ជារៀងរាល់ថ្ងៃរួចមក ពេលនេះ រូបលោក បានរឹងមាំហើយ។
លើសពីនេះទៅទៀត ក្រោយបាត់មុខមួយរយៈពេលហើយនោះ បុរសរូបនេះ ក៏វិលត្រលប់មក Live លក់ដូចធម្មតា តែត្រូវហ្វេនៗនរណាៗក៏ សរសើរថាប្រែរូបរាងឆ្ងាយណាស់ បែរជាសង្ហាជាងមុន និងស្រកសាច់ច្រើនជាងពេលមុន មើលទៅស្រស់ស្រាយខ្លាំងណាស់ ហើយហ្វេនៗក៏លែងបារម្ភទៀតដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










